ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ស​ម្រេចបិតខ្ទប់​ការធ្វើដំ​ណើរ​ចេញ-ចូល​ ជាប​ណ្តោះអា​សន្ន នៅ​ភូមិ​ចំនួន​២ ក្នុងសង្កាត់​ផ្សារកណ្តាល​ ដើម្បី​ការ​ពារ និង​ទប់ស្កាត់​កុំ​​​ឲ្យ​មាន​ការ ឆ្លង​រីករា​លដាល​ នៃជំ​ងឺកូវីដ១៩ ​ទៅកាន់​តំប​ន់ផ្សេងទៀត
Fri,07 May 2021 (Time 09:44 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 433នាក់)


ខេត្តបន្ទាយមានជ័យ​៖ភូមិ​ចំនួន​២ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ​ត្រូវ​បានបិតខ្ទប់​ការធ្វើដំ​ណើរ​ចេញ-ចូល​ ជាប​ណ្តោះអា​សន្ន ​បន្ថែមទៀត ​ខណៈដែល​នៅក្នុងភូមិ​សាស្ត្រសង្កា​ត់ប៉ោយប៉ែតនូវ​មិន​ទាន់​បញ្ចប់​នៃកា​របិតខ្ទប់​នៅឡើយ ​ដើម្បី​ការ​ពារ និង​ទប់ស្កាត់​កុំ​​​ឲ្យ​មាន​ការ ឆ្លង​រីករា​លដាល​ នៃ​ជំ​ងឺកូវីដ១៩ ​ទៅកាន់​តំប​ន់ផ្សេងទៀត។

បើតាមសេចក្តីប្រកាសព័​ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ លេខ ១២៥ /២១ ស.ស.រ ស​ម្រេច​បិតខ្ទប់​ការធ្វើដំណើរ​ចេញ-ចូល​ ជាបណ្តោះ​អាសន្ន​លើទីតាំង​ក្នុងភូមិសាស្ត្រ​ភូមិប្រជាធម្មលិច មួយ​ផ្នែក នៃបណ្ឌល ៤ និង​ភូមិប្រជា​ធម្មកើត​មា​នពីមណ្ឌល​ គឺមណ្ឌល​ ៧ និងមណ្ឌល ​៩ នៃសង្កាត់​ផ្សារ​កណ្តា​ល ក្រុង​ប៉ោយប៉ែត។

សេចក្តីសម្រេច​នេះបញ្ជាក់ថា ការបិតខ្ទប់​ទាំង២ភូមិ​ខាងលើនេះ​រយះពេល​១៤​ថ្ងៃ​ ដោយគិត​ចាប់ពី​វេលា​ម៉ោង​​សូន្យ នៃថ្ងៃទី​០៦ ខែឧ​សភា ឆ្នាំ២០២១ រហូត​ដល់ថ្ងៃទី​១៨ ខែឧសភា ក្នុងគោលបំណង​ធានា​ដល់ប្រសិទ្ធភាព​ នៃការគ្រប់គ្រង​ការឆ្លង​រីករាលដាល​នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍​សហគមន៍​ ២០ កុម្ភៈ​នៅក្នុងភូមិសាស្ត្រ​ដែលត្រូវ​បិតខ្ទប់ និងទប់ស្កាត់​ជំងឺនេះ​ មិន​ឲ្យ​ឆ្លងទៅកាន់​តំបន់ផ្សេង​ទៀត​។

​​​ក្នុងសេចក្តីសម្រេច​នោះបញ្ជាក់ទៀតថា ក្នុងអំឡុង​ពេលអនុវត្តវិធានការ​បិតខ្ទប់​នេះ បុគ្គលគ្រប់រូប​ត្រូវ​ហាម​ឃាត់​ការធ្វើដំណើរ​ចេញពី​លំនៅឋាន​ឬទីសំណា​ក់បច្ចុប្បន្ន​ លើក​លែងតែករណីចាំបាច់ដូច​ជា ការដឹកជញ្ជូនទំ​និញ​គ្រប់ប្រភេទ ការធ្វើដំ​ណើរ​ទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែង​ព្យា​បាល​ ឬឱសថ​ស្ថាន​ ដោយមូល​ហេតុសុខភា​ព តែ​នៅក្នុងរង្វង់ភូមិសាស្ត្របិតខ្ទប់​តែប៉ុណ្ណោះ និង​ការ​ធ្វើដំណើររ​បស់​បុគ្គលិកក្រុម​គ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន​ មន្ត្រីរាជ​ការ និងក​ងកម្លាំងប្រ​ដាប់អា​វុធ ការ​ធ្វើដំ​ណើររបស់​ក្រុមពន្លត់អគ្គីភ័យ កា​រដឹកកម្មក​រទៅកន្លែង​ការងារ​នៅតាម​រោងចក្រ សហគ្រា​ស​ជាដើម​។​រា​ល់​ការធ្វើដំ​ណើរ​ដែល​ត្រូវ​បាន​អនុញ្ញា​ត​ខា​ង​លើ មិន​ត្រូវធ្វើ​ឡើ​ងនៅច​ន្លោះ​ពីម៉ោង​២០​(ម្ភៃ) ដល់ម៉ោង ៥ ព្រឹក ឡើយលើក​លែងតែ​ចំពោះ​ការធ្វើ​ដំណើរ​ ដោយមូលហេតុ​សុខភា​ពបន្ទាន់​ការ​ដឹកជញ្ជូនទំនិញ​បំពេញកាត​ព្វកិច្ច​ដែលបំរើផលប្រយោជន៍សាធារណៈ ការធ្វើដំណើរ​ទៅកន្លែងបំពេ​ញការងារនៅក្នុង​សហគ្រាស​ គ្រឹះស្ថានឬទីតាំង​អាជីវកម្ម និងករណីចាំ​បាច់​ដទៃទៀត​​ដោយមា​នការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2096 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
43081 នាក់
ខែនេះ :
243805 នាក់
3 ខែនេះ :
680817 នាក់
សរុប :
15514749 នាក់