ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ចុះរៀបចំ​ផ្សារ​សិរីសោភ័ណ ឲ្យមានររៀបរាបរយ​និង​មាន​លក្ខណៈ​ស្តង់ដារ​សុវត្ថិភាព​ ដើម្បី​ទប់ស្កាត់​ការ​រី​រាលដាល​ជំងឺ​កូ​វីដ​១៩
Fri,07 May 2021 (Time 03:48 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 366នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បី​បង្ការកា​រ និងទប់ស្កាត់​ការ​រី​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅព្រឹក ថ្ងៃទី៧ ខែឧ​សភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិ​បាលខេត្តបន្ទាយមានជ័យ បានដឹក​នាំ​កម្លាំងចម្រុះចុះរៀបចំ​ផ្សារ​សិរីសោ​ភ័ណឲ្យមានរបៀបរាប​រយ​ តាមស្តង់ដារ​សុវត្ថិភាព ឲ្យអាជីវករ​លក់​ដូរកំ​លាត​ពីគ្នាពី​តូប​១ ទៅតូប១ចំនួន២ម៉ែត្រ។

ក្នុងការរៀបចំនោះដែរឯកឧត្តមអភិ​បាលខេត្ត បានមានប្រ​សាសន៍ថា វិធានការ​រៀបចំ​ផ្សារ​សិរី​សោភ័ណ​នាពេលនេះ ដើម្បីឲ្យមានសុវត្ថិភាព មាន​លក្ខណៈ​ស្តង់ដារ ដើម្បី​ធានា​បាន​នូវ​សណ្តាប់​ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ពិសេ​ស​សុខភាព​សាធារណៈ​ ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ព្រោះកន្លងម​កមាន​ប្រុស​ម្នាក់កើតជំងឺកូវីដ១៩ ហើយ​ម្តាយ​មុខរបលក់ដូរ​ក្នុងផ្សារ ដើម្បីជៀ​ស​វាងក្នុង​ការបិទផ្សារ។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បាន​បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ ជាជីវករថា បើមាន​ករណី​សង្ស័យ​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​រាយការណ៍​បន្ទាន់​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ភ្លាមៗ ក្នុងនោះ​ឯកឧត្តមបាន​ព្រមាន​បិទ​អាជីវកម្ម​ ឬ​ដាក់​ទោសទណ្ឌ​ទៅលើ​អាជីវករ​រូប​ណា​ដែល​មិនបាន​អនុវត្ត​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់ក្រសួងសុខាភិបាល និង​ប្រមុខរាជរដ្ឋាភិបាល​គឺ ៣កុំ និង៣ការពារ ​។

ទន្ទឹមនោះឯកឧត្តមបាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តមក​ទិញ​ទំនិញ ​បន្លែ​ផ្លែឈើ ​ត្រី​សាច់ គ្រប់​ប្រភេទ​នៅក្នុង​ផ្សារ​ប្រកបដោយ​អនាម័យ និង​សុវត្ថិភាព​ខ្ពស់ តាម​ស្តង់ដារ​បច្ចេកទេស​និង​ជៀស​ផុតពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1664 នាក់
ម្សិលមិញ :
28399 នាក់
សប្តាហ៍នេះ :
52701 នាក់
ខែនេះ :
282152 នាក់
3 ខែនេះ :
651811 នាក់
សរុប :
13928647 នាក់