រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិតផ្សារម៉ាឡៃ ស្ថិតនៅក្នុងភូមិវាលហាត់ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង“ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ
ខេត្តបន្ទាយមានជ័យ៖ផ្សារម៉ាឡៃ ស្ថិតនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបិតជាបណ្ដោះអាសន្ន រយៈពេល២(ពីរ ) សប្ដាហ៍ដោយគិតចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ រហូតថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ១២៨/២១ ស.ស.រ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១៕
ព័ត៌មានលំអិតសូមអាននូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ដែលមានដូចខាងក្រោម៖