លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីជម្រក និងសួរសុខទុក្ខដល់កងកម្លាំង ដែលប្រចាំការតាមគោលដៅក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត បន្ទាប់ពីមានភ្លៀង ផ្គររន្ទៈ និងខ្យល់កន្រ្តាក់
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីមានភ្លៀង ផ្គររន្ទៈ និងខ្យល់កន្រ្តាក់ កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បណ្តាលឲ្យប៉ើងដំបូលរោងរបស់កងកម្លាំងដែលកំពុងត្រួតពិនិត្យនៅភូមិសាស្ត្រក្រុងប៉ោយប៉ែតនោះ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងអញ្ជើញចុះពិនិត្យទីជម្រក និងសួរសុខទុក្ខដល់កងកម្លាំង ដែលកំពុងប្រចាំការតាមគោលដៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នេះជាកាបង្ហាញពីភាពយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខទុក្ខរបស់កងកម្លាំង ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ និងចុះពិនិត្យ សួរ សុខទុក្ខដល់កម្លាំងដែលឈរតាមគោលដៅ បិទខ្ទប់ក្នុងភូមិសាស្រ្តក្នុងប៉ោយប៉ែត។
ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់កងកម្លាំងនៅតាមបណ្តាគោលដៅ ត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន នៅពេលមានភ្លៀង ផ្គររន្ទៈ ជាដើម និង សហការគ្នាបានល្អ ថែរក្សាសុខភាព និងទោះស្ថិតនៅកាលៈទេសៈណាក៏ដោយ ត្រូវថែរក្សាសុខភាពឱ្យបានល្អជាចម្បង និងត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវអនុវត្តន៍អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនូវវិធាន ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួនជានិច្ច៕