អាជ្ញាធរក្រុងប៉ោយប៉ែត ដាក់លេខទូរស័ព្ទមន្ត្រីសាលាក្រុង ដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាខ្វះខាតជីវភាពក្នុងអំឡុងពេលបិទខ្ទប់ និងបញ្ហាសុខភាពសង្ស័យរោគសញ្ញានៃជម្ងឺកូវីត-១៩
ខេត្តបន្ទាយមានជ័យ៖ដោយសារស្ថានភាពការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត មិនទាន់មានការធូរស្រាល ដែលតម្រូវឱ្យមានការបិទខ្ទប់មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលនោះ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលក្រុងប៉ោប៉ែតបានចេញសេចក្តីជូនដំណឹង ប្រកាសលេខទូរស័ព្ទរបស់អាជ្ញាធរក្រុង ដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាខ្វះខាតជីវភាពក្នុងអំឡុងពេលបិទខ្ទប់ និងបញ្ហាសុខភាពសង្ស័យរោគសញ្ញានៃជម្ងឺកូវីត-១៩ផងដែរ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងក្រុងប៉ោយប៉ែតបញ្ជាក់ថា ដោយស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត មិនទាន់មានការធូរស្រាល ដែលតម្រូវឱ្យមានការបិទខ្ទប់មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូល ក្នុងសង្កាត់ប៉ោយប៉ែត និងផ្នែកខ្លះ នៃសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ទន្ទឹមនឹងនេះដើម្បីដោះស្រាយនូវការលំបាកមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាជីវភាពខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់ និងបញ្ហាសុខភាពមានអាការៈមិនស្រួលខ្លួនសង្ស័យរោគសញ្ញាជំងឺ-១៩ សូមធ្វើការទំនាក់ទំនងមកអាជ្ញាធរក្រុងប៉ោយប៉ែតតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖
១.លោក គាត ហ៊ុល អភិបាលក្រុង លេខទូរស័ព្ទ ០១២ ៩៨៣ ៨៥៦
២.លោក កែវ តារារស្មី អភិបាលរងក្រុង លេខទូរស័ព្ទ ០១២ ៥៥៦ ០៦៤
៣.លោក ហឿន វីរៈ អភិបាលរងក្រុង លេខទូរស័ព្ទ ០៩៥ ៦៣៩ ៩៩៧
៤.លោក ញឹម ផឿង នាយករដ្ឋបាលក្រុង លេខទូរស័ព្ទ ០៩៥ ៥០០ ០០៣
៥.លោក សុខ ពេញណន នាយករងរដ្ឋបាលក្រុង លេខទូរស័ព្ទ ០៩២ ៨០០ ៨៩៩
៦.លោក ឱក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត លេខទូរស័ព្ទ ០៨៥ ៩៩៩ ៩១៧
៧.លោក ស៊ូ បាន ប្រធានការិយាល័គ្រប់គ្រងធនធានមនុស្សក្រុង លេខទូរស័ព្ទ ០៧៦ ៧១១ ១១១២
៨.លោក រ៉េត រិន ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ លេខទូរស័ព្ទ ០៧០ ៣៣៣ ៧៧៧
៩.លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត លេខទូរស័ព្ទ ០១៧ ៥១៥ ១៣១
១០.លោក ស្រិល អ៊ុន ចៅសង្កាត់ផ្សារកណ្ដាល លេខទូរស័ព្ទ ០៩២ ៦៨៣ ២០៧៕