ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងចម្រុះ បន្តចុះណែ​នាំ​អប់រំផ្សព្វផ្សាយ​ នូវ​វិធានការរប​ស់​ប្រមុខរាជរដ្ឋាភិ​បាលកម្ពុ​ជា និង​​សេចក្តី​សម្រេច​របស់រដ្ឋ​បាលខេត្តបន្ទាយមានជ័យ ​ស្តីពីកា​រផ្អាក​ធ្វើចរា​ចរណ៍​ចាប់ពីម៉ោង​២០​ដល់​៥ព្រឹក
Wed,05 May 2021 (Time 02:49 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 442នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បី​ការពារ និងទប់ស្កាត់​កុំ​​​ឲ្យ​មាន​ការឆ្លង​រីករា​លដាល​ នៃជំងឺកូវីដ១៩ ទៅ​កាន់​តំប​ន់ផ្សេងទៀតនោះ​ គណៈបញ្ជា​ការឯក​ភា​ពក្រុងប៉ោយប៉ែត​ មាន​កម្លាំង​នគរបាលក្រុងដឹក​នាំ​ដោយលោក​វរ​សេនីយ៍ទោ បោន ​សីហា អធិ​ការស្តីទី ក្រុងប៉ោយប៉ែត ,លោកវរសេ​នី​យ៍ត្រី នួន នី​ណារ៉ូ មេ​បញ្ជា​ការមូលដ្ឋានក​ងរាជអាវុធ​ហត្ថ​ក្រុងប៉ោយប៉ែត និងកម្លាំងអន្តរាគម​ន៍ទិសទី១ បន្ទាយ​មាន​ជ័យ សហ​កា​រជាមួយនិង​សឹងរងក្រុង ដឹកនាំដោយ​លោក​វរសេនីយ៍ទោ ឡេង​ ហុងលាង មេ​បញ្ជា​ការ​ផ្នែក​សឹងរងក្រុងប៉ោយប៉ែត​ បន្តចុះ​ណែ​នាំ​អប់រំ​ផ្សព្វផ្សាយ​ ដល់ប្រជា​ពល​រដ្ឋនៅ​ក្នុងភូមិ​សាស្ត្រក្រុង​ប៉ោយ​ប៉ែត​ទាំងមូល​ នូវ​វិធាន​ការរប​ស់​ប្រមុ​ខរាជ​រដ្ឋាភិ​បាលកម្ពុ​ជា គឺ«៣កុំ ៣ការពារ និង២ចូលរួម»​ និង​​សេចក្តី​ស​ម្រេច​របស់​រដ្ឋ​បាល​ខេត្តបន្ទាយមា​នជ័​យ​លេខ១​១​៣/២១​ ​ស ស រ ​ស្តី​ពីកា​រផ្អាកបណ្ដោះ​អា​សន្ននូវ​សកម្មភាព​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ក្នុងភូមិសាស្ត្រក្រុង​ ចាប់ពីម៉ោង២​០ (ម្ភៃ)យប់ ដល់​ម៉ោង៥ (ប្រាំ)ព្រឹក ជាកំ​ហិត​។

បើតាមលោក​​ គាត ហ៊ុល អភិបាល​នៃគណៈអភិបាលក្រុង និងជា​ប្រធាន​គណៈបញ្ជាការឯកភាព​ក្រុង បាន​ឲ្យ​ដឹងថា ការចុះណែនាំអប់រំ​ផ្សព្វផ្សាយ​ ដល់ប្រជា​ពល​រដ្ឋនៅ​ក្នុងភូមិ​សាស្ត្រក្រុង​ប៉ោយ​ប៉ែត​ នូវ​វិធាន​ការរប​ស់​ប្រមុ​ខរាជ​រដ្ឋាភិ​បាលកម្ពុ​ជា និងសេច​ក្តីសម្រេច​របស់រដ្ឋបាល​ខេត្ត​​ មិន​មែន​ជាលើកទី១​នោះទេ ពោលគឺរា​ល់យប់តែ​ម្តង ដើម្បី​ជា​ការ​ដាសតឿនដល់​ប្រ​ជាពលរដ្ឋ កុំ​ឲ្យភ្លេចខ្លួន​ ក្នុង​នោះ​រដ្ឋបាលក្រុងក៏​បាន​ប្រើឧប​ករណ៍​បំពងសម្លេង(មេក្រូ)​ ប្រកា​សតាម​ផ្សារ និង​តាមភូមិជារៀង​រាល់​ថ្ងៃ​​ផងដែរ។

បើតាម​លោក​វរសេនីយ៍ទោ ឡេង​ ហុងលាង មេ​បញ្ជា​ការ​ផ្នែក​សឹងរងក្រុង បាន​ឲ្យដឹងនៅ​យប់ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ២០២១​ថា កងកម្លាំង​សមត្ថកិច្ចទាំ​ង៣ស្ថាប័ន ចុះ​ណែនាំអប់រំ​ផ្សព្វផ្សាយ និង​ត្រួត​ពិនិត្យ​ការ​ពារ​នៅក្នុងភូមិសាស្ត្រក្រុងទាំងមូ​ល​ បាន​សហកា​រដាក់វេនគ្នាចា​ប់តាំង​ពីក្បាល​ព្រលប់​រហូ​ត​ដល់ភ្លឺ​យ៉ាង​តឹ​ងរឹងបំផុត​ ពិសេស​មិនអនុញាត​ឲ្យមានការ​ធ្វើចរាច​រណ៍​ក្នុងអំឡុង​ថិរ​វេលានៃការ​ហាម​ឃាត់ នូវសេចក្តីសម្រេចរ​បស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ឡើយ​។ដោយឡែកកងកម្លាំង​ដែល​កំពុងឈរជើង​យ៉ាម​កាម​នៅតាមគោល​ដៅ​ ក្នុងតំបន់បិតខ្ទប់ ខិត​ខំការពារ និងទប់ស្កាត់​ទាំង​យប់​ទាំងថ្ងៃ ដោយ​ដាក់​វេន​គ្នា​យ៉ាងតឹងរឹងបំផុត​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12483 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
53468 នាក់
ខែនេះ :
254192 នាក់
3 ខែនេះ :
691204 នាក់
សរុប :
15525136 នាក់