នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យ៧នាក់ ជាសាធារណៈមុនបញ្ជូនទៅតុលាការ ពាក់ព័ន្ទករណីគ្រឿងញៀន កាច់ក ម៉ូតូ នឹងគាស់ផ្ទះប្រជាពលរដ្ឋ នៅភ្នំពេញ
រាជធានីភ្នំពេញ៖ជនសង្ស័យចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន កាច់ករម៉ូតូ នឹងគាស់ផ្ទះប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននោះនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១ នគរបាលខណ្ឌដង្កោ បានធ្វើការបង្ហាញមុខជាសាធារណៈមុនបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទោសតាមច្បាប់។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ រួមមាន៖
ទី១ ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី២ ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី៣ ឈ្មោះ យុង សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែណជ័យ រាជធានីភ្នំពេញ។
ទី៤ ឈ្មោះ កង ណារិន ហៅ ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៥ ឈ្មោះ យុង ចិន្តា ហៅ ដា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៦ ឈ្មោះ រឿន យឺត ហៅ វែង ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៧ ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០៧នាក់មានសារធាតុញៀន) ។
មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះ គឺកម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ហើយខណៈកំពុងល្បាតក៏ឃើញជនសង្ស័យបីនាក់ជិះម៉ូតូឌុបគ្នាកាត់វាលស្រែ ក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស ក៏ឃាត់សួរនាំស្រាប់តែឆែកឃើញសម្ភារៈកាច់កម៉ូតូនៅជាប់ខ្លួនពួកគេ ទើបកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលព្រៃសរ រហូតឈានដល់ការឃាត់ខ្លួនបក្ខពួកចំនួន៤នាក់បន្ថែមទៀតសរុប៧នាក់។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី៕