មហាជនរង់ចាំមើលថា!!..តើសមត្ថកិច្ចក្នុងខេត្តរតនគីរីហ៊ានបង្ក្រាបទីតាំងល្បែងរបស់លោក ប៊ិន តន ដែរឬទេ..?
ខេត្តរតនគីរី៖ គ្រប់មជ្ឈដ្ឋាននៅក្នុងខេត្តរតនគីរីសូមសរសើរ លោក ប៊ិន តន ដែលល្បីឈ្មោះបោះឈ្មោះបោះសម្លេងយូឆ្នាំមកហើយថា (ជាស្ដេចបនល្បែងប្រចាំខេត្តរតនគីរី) ព្រោះលោក ប៊ិន តន នេះមានបារមីខ្លាំងណាស់ សូត្រគាថា $.$.$.តែមួយផែត បំបាំងភ្នែកអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តទាំងមូល មើលលេងឃើញ វង់ល្បែងលោក ប៊ិន តន ហើយ នារដូវកាល ជំងឺកូវីដ-១៩ រាតត្បាត នៅកម្ពុជា យ៉ាងធ្ងន់ធ្ងរ។ ប្រភពពីមហាជន នៅខេត្តរតនគិរី បានលើកឡើងថា៖ ក្នុងគ្រាប្រទេសកម្ពុជា យើងកំពុងមានការរីករាលដាលនៃជំងឺខូវី-១៩ ធ្ងន់ធ្ងរ នៅក្នុងសហគមន៍ ២០ កុម្ភៈ បែជាលោក ប៊ិន តន ស្តាច់ល្បែង រូបនេះ នៅតែបើកវង់ល្បែងខ្លួន អោយក្រុមអ្នកញៀនលេងល្បែងទាំងនោះ ចូលទៅប្រមូលផ្តុំក្បាលគ្នាលេងភ្នាល់ដាក់ប្រាក់ ស្រែកហូរកញ្ជ្រៀវទ្រហឹងអឺងកងយ៉ាងរំភើយ ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបឡើយ និង មិនខ្លាចឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នោះទេ។
មហាជនគ្រប់មជ្ឈដ្ឋានបន្តអោយដឹងថា៖ គ្រាដែរបនល្បែងកំប៉េកកំប៉ុក អង្កកំប៉ុង គ្មានខ្សែខ្នងបង្អែកជាច្រើនកន្លែងនៅក្នុងខេត្តរតនគិរី វិញ មិនហ៊ានបើកដំណើរការនោះទេ? តែប្រសិនបើ ហ៊ានតែបើកភ្លាម អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្វើការចុះបង្ក្រាបភ្លាមៗជាក់ជាមិនខាន។ ដោយឡែក ប្រភពពីសមត្ថកិច្ចតូចតាច ដែលស្អប់ខ្ពើម ល្បែង និងមិនពេញចិត្ត ទង្វើថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធនៅក្នុងខេត្តរតនគិរី ថា៖ មិនគួរអោយកើតមានបមល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនឡើយ។
ព្រោះស្រុកទេសរបស់យើង កំពុងស្ថិតក្នុងហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលប្រមុខរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះ សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទាំងមូល និងបានចែងនូវទិសស្លោក សូមរក្សាការពារ(៣កុំ.៣ការពារ)ត្រូវតែអនុវត្តអោយបានខ្ចប់ខ្ជួន កុំទៅណាដែលមានមនុស្សច្រើន រក្សាគំលាតបុគ្គល និងរក្សាគំលាតសង្គម ស្តាប់តាមការណែរបស់ក្រសួងសុខាភិបាល។ មហាជន សូមសំណូមពរ ទៅដល់ ឯកឧត្តម ថង សាវុន អភិបានខេត្តរតនគីរី មេត្តាចុះពិនិត្យ និងបង្ក្រាប ទីតាំងបនល្បែង របស់ ឈ្មោះ តន ដែលមានដូចជា៖ បញ្ជុលមាន់ ,អាប៉ោង,យូគី ។ល។ ដែលមានទីតាំងនៅលើភ្នំយោល ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី នេះផងទាន៕