ឈ្មួញឈើឈ្មោះ គិន និងលោកស្រី ឡេង ធារ៉ា ល្បីល្បាញខាងដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តព្រះវិហារ គ្មានមន្ត្រីជំនាញណាហ៊ានបង្រ្កាប
ខេត្តព្រះវិហារ៖ ថ្មីៗនេះអង្គយើងទទួលបានប្រភពរាយការពីមន្ត្រីម្នាក់នៅក្នុងខេត្តព្រះវិហារ បានអោយដឹងប្រាប់ថា៖ មេឈ្មួញរកស៊ីឈើ ឈ្មោះលោក គិន និង លោកស្រី ឡេង ធារ៉ា ម្ចាស់ដេប៉ូឈើ ដ៏ដ៏ធំមួយមួយកន្លែង នៅក្នុងខេត្តព្រះវិហារ កំពុងសម្រុកប្រមូលទិញឈើ ពីប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តព្រះវិហារ និងដឹកលើឈើទាំងនោះលក់ចែកចាយបន្ត ដូចជាក្នុងខេត្ត និងទៅតាមបណ្តាខេត្តនានា។
ប្រភពបានបន្តអោយដឹងទៀតថា ប្រជាពលរដ្ឋ ដែលលក់ឈើអោយម្ចាស់ដេប៉ូឈើខាងលើនោះ គឺពួកគាត់បាននាំគ្នាចូលទៅកាប់ឈើនៅក្នុងតំបន់អភិរក្ស ហើយមួយចំនួនទៀត ចូលទៅកាប់នៅតំបន់ព្រៃភ្នំ ក្នុងតំបន់ភូមិសាស្ត្រ ស្រុកជាំក្សាន្ត និងតំបន់ព្រៃឡង់ ដើម្បីយកមកលក់អោយដេប៉ូ លោក គិន និង លោកស្រី ឡេង ធារ៉ា ជារៀងរាល់ថ្ងៃផងដែរ។
មន្ត្រីតូចតាចដែរអត់លិឌ នៅខេត្តព្រះវិហារបានប្រាប់អោយដឹងទៀតថា៖ អាជ្ញាធរ និង មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារ វិញហាក់បីដូចជា មើលពុំឃើញសោះ បញ្ហាការដឹកជញ្ជូនឈើ នៅក្នុងភូមិសាស្ត្រ របស់ខ្លួនគ្រប់គ្រង។ ដោយឡែក ប្រភពពីមជ្ឈដ្ឋាន បានបន្តថា បើប្រជាពលរដ្ឋ រកស៊ីដឹកតាមគោយន្តកន្ត្រៃ បន្តិចបន្តួច ដាក់កម្លាំង តាមដេញចាប់ ធ្វើអោយពលរដ្ឋ ទឹកភ្នែក រហេម រហាម ស្ទើរតែចង់ឈប់រកស៊ី។
ប្រជាពលរដ្ឋ អ្នករកស៊ីដឹកជញ្ជូនឈើ តាមគោយន្តកន្ត្រៃ បន្តិចបន្តួច សូមសំណូមពរ ទៅដល់លោកនាយសង្កាត់រដ្ឋបាលព្រៃឈើ លោក នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំខេត្តព្រះវិហារ និង លោកអភិបាលរងខេត្តទទួលបន្ទុក បទល្មើសព្រៃ ឈើ ខេត្តព្រះវិហារ លោក វ៉េង សុខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រ មាញ់និងនេសាទ និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន សូមមេត្តាជួយចាត់វិធានការ ទៅលើក្រុមឈ្មួញ ដឹកជញ្ជូនឈើទាំងយប់ ទាំងថ្ងៃនេះផង សូមកុំបណ្ដែតបណ្ដោយ អោយឈ្មួញទាំងនោះ ធ្វើព្យុះផ្គធ្វើភ្លៀង តាតាមតែអំពើចិត្ត។
ឬមួយលោកមន្ត្រីពាក់ព័ន្ធទាំងអស់នោះ បានទទួលលាភសក្ការៈ ពីម្ចាស់ដេប៊ូ ឈើខាងលើនេះអស់ហើយទេដឹង? ទើបពំឃើញមានចំណាត់ការ បង្ការ បង្រា្កបបែបនេះ។ ជុំវិញករណីខាងលើ សារព័ត៌មានគេហទំព័ររស្មីជាយដែនយើងខ្ញុំ មិនអាចសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធទាំងអស់នោះបានទេព្រោះអត់លេខទូរស័ព្ទ.... ជាពិសេស ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ ហើយអង្គភាពយើងខ្ញុំរងចាំការបកស្រាយពីមន្ត្រីជំនាញពាក់ព័ន្ធ រាងរាល់ម៉ោងធ្វើកា៕