លោកម៉េង មុន្នីរក្ស នាយសង្កាត់ជលផលក្រុងប៉ោយប៉ែត ត្រូវបានក្រុមឈ្មួញដឹកត្រីចោទប្រកាន់ថាដើរជំរិតទារលុយនិងតម្រូវឲ្យពួកគាត់បង់ខែ...!!!
ក្រុងប៉ោយប៉ែត៖ថ្មីៗនេះមានសេចក្តីរាយការណ៍ពីក្រុមឈ្មួញនៅកន្លែងស្តង់ត្រី នីមួយៗ នៅក្នុងប៉ោយប៉ែតប្រាប់សារព័ត៌មានយើងថា មន្រ្តីសង្កាត់ជលផលបានដើរប្រមូលលុយ ពីក្រុមនាំត្រីក្លាស់សេសាច់ បាត់បង់គុណភាព ពីប្រទេសថៃ ដោយនាំចូលតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតតាមរថយន្ត ដោយឈ្មួញត្រីទាំងនោះបានយកមកចែកចាយតាមទីផ្សារនានាក្នុងប្រទេសកម្ពុជា។
ប្រភពបានលើកឡើងទៀតថា មន្ត្រីជំនាញដែលដើរទារលុយពួកគាត់ប្រចាំថ្ងៃនោះត្រូវបានគេស្គាល់ឈ្មោះ ម៉េង មុន្នីរក្ស(ហៅធឿន) នាយសង្កាត់ជលផលក្រុងប៉ោយប៉ែត ពួកគាត់ថាក្នុង១ថ្ងៃប្រាក់ ដែលមន្ត្រីខាងលើទារបានពីពួកគាត់សរុបមិនក្រោមពី១ លានទៅ២លានរៀល នោះទេ ដូច្នេះក្នុង១ខែមន្ត្រីរូបនេះអាចរកចំណូលបានគិតជាធម្យមភាគគឺស្មើនិងជាង៦០លានប្រាក់រៀល ។
សំនួរថាតើប្រាក់ដែលមន្ត្រីជំនាញឈ្មោះម៉េង មុន្នីរក្ស(ហៅធឿន) យកទៅណាខ្លះ? ក្រៅពីចំណាយលើថ្លៃជួលផ្ទះធើ្វស្នាក់ការចំនួន៦០ម៉ឺនរៀលក្នុងខែ សល់ប៉ុន្មានពួកគេអាចចែកគ្នាចាយ។
តាមប្រភពច្បាស់ការ លោក ម៉េង មុន្នីរក្ស នាយសង្កាត់ជលផលក្រងប៉ោយប៉ែត ជួលផ្ទះពលរដ្ឋធ្វើជាទីកន្លែងស្នាក់ការ ជ្រកក្រោមផ្លាកស្ថាប័ន និងអង្គភាពរបស់រដ្ឋ នាំគ្នាធ្វើអាជីវកម្មដើរប្រមូលផលប្រយោជន៍ (ជំរិតទារប្រាក់) ជាមួយក្រុមឈ្មួញដឹកជញ្ជូនត្រីជាយូរឆ្នាំណាស់មកហើយ ដោយមិនខ្លាចអង្គភាពប្រឆាំងអំពើរពុករលួយឡើយ ។
ដោយតំបន់ប៉ោយប៉ែតគឺជាទីប្រជុំជន ហើយក៏ជាទីកន្លែងប្រមូលផ្តុំរបស់មេឈ្មួញដឹកជញ្ជូនត្រីធំៗ មកពីតាមបណ្តារខេត្តនានា ចូលមកប៉ោយប៉ែតដើម្បីបែងចែកទៅតាមទីផ្សារក្រៅស្រុកផង ធ្វើមន្រ្តីជំនាញជលផល បានប្រើប្រាស់អំណាចនិងតួនាទីរបស់រដ្ឋ ដែលបានផ្តល់ជូន នាំគ្នាដើរជំរិតទារប្រាក់ពីក្រុមឈ្មួញត្រីនៅតាមស្តងជាច្រើនកន្លែង ដើម្បីដាក់ខែប្រព្រឹត្តអំពើពុករលួយពេញទំហឹង ។ ប្រភពពីក្រុមមឈ្មួញត្រីបានបន្តទៀតថា នៅតំបន់ប៉ោយប៉ែត គ្មានតំបន់អភិរក្សពូជត្រីផង ហេតុអ្វីបានជាពួកមន្រ្តីនាំគ្នាដើរទារជំរិតលុយបែបនេះ ឬក៏ដើរប្រមូលលុយនេះយកទៅជូន លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម និងរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងលោកឡុញ វុទ្ធីនាយខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យឬយ៉ាងណា.? ។
ក្រុមឈ្មួញថាមានតែ អង្គភាពប្រឆាំងអំពើពុករលួយនោះទេ ដែលអាចចុះពិនិត្យ ស្រាវជ្រាយ ចាត់វិធានការ ទៅលើបញ្ហាទាំងនេះបាន ជៀសវាងការយកអង្គភាព និងស្ថាប័នរបស់រដ្ឋទៅធ្វើអាជីវកម្មដូច្នេះផងដែរ ។