អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ កងកម្លាំងត្រៀមក្នុងទីតាំងខិតខំបង្កបង្កើនផលផ្គត់ផ្គង់ដល់កម្លាំងជួរមុខ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយអនុវត្តតាមផែនការកងពលតូចថ្មើរជើងលេខ៥១ កិច្ចការងារបង្ករបង្កើនផល និងចញ្ចឹមសត្វតាមផែនការដាក់ចុះ។
លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ បន្តពង្រឹងគ្រប់បណ្តាកងឯកភាពចំណុះ ខិតខំបន្តអនុវត្តលើការងារបង្កបង្កើនផល-ចិញ្ចឹមសត្វ បន្ថែមទៀត ដើម្បីប្រមូលផលផ្គត់ផ្គង់ដល់កម្លាំងជួរមុខដែលកំពុងឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិត-១៩ និង កម្លាំងដែលចូលរួមយុទ្ធនាការបិទខ្ទប់នៅតំបន់ក្រហមក្រុងប៉ោយប៉ែត ដើម្បីធានាបាននូវសុខមាលភាពជូនជូនកងកម្លាំង។
សូមបញ្ជាក់ថា អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ក្រៅពីការងារស្នូលចុះជួយដល់ប្រជាពលរដ្ឋ ជួបការលំបាក រងគ្រោះមហន្តរាយផ្សេងៗ កម្លាំងមួយផ្នែកក្នុងអង្គភាពនៅតែខិតខំយកចិត្តទុកដាក់លើការងារដាំដុះ បង្កបង្កើនផល- ចិញ្ចឹមសត្វ ដើម្បីប្រមូលផលបន្លែ ត្រី សាច់ រួមផ្សំគ្រប់ប្រភេទចូលផ្ទះបាយរួម ជួយដល់កម្លាំងជួរមុខ និង សល់យកទៅលក់ទីផ្សារសន្សំថវិកាជួយកសាងអង្គភាពផងដែរ៕