ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អគ្គិភ័​យលេ​បត្រ​បាក់ផ្ទះ០​១ខ្នង​អស់​ទាំងស្រុង នៅស្រុក​គា​ស់ក្រឡ សំ​ណាង​ល្អ​មិន​មាន​អ្នក​គ្រោះ​ថ្នា​ក់ ​និ​ង​រាល​ដា​ល​ដល់​ផ្ទះអ្នក​ដទៃ
Fri,28 May 2021 (Time 02:23 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 352នាក់)


ខេត្តបាត់ដំបង៖ផ្ទះ​០​១​ខ្នង​ត្រូវបា​នអគ្គិភ័​យ​លេបត្រ​បាក់បង្ក​ការភ្ញាក់​ផ្អើលដ​ល់អ្នកស្រុកចេ​ញជួយ​អន្ត​រា​គមន៍ពន្លត់ តែ​សំណា​ងមិ​ន​ល្អត្រូវ​បា​នឆេះ​អស់​ទាំងតែម្តង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័​យខាងលើនេះបា​នកើតឡើងនៅវេលាម៉ោង ១២​និង៣០នាទីនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០​២១ នៅចំណុច​អារុណរស្មី ស្ថិតក្នុងភូមិគោករកា ឃុំដូ​នបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក​រណីអគ្គិភ័យ​កើតឡើង​នេះដែរបណ្តាលឱ្យឆេះផ្ទះ០១ ខ្នងទំហំ ​៨ម៉ែត្រx ១៣ម៉ែត្រ ធ្វើពីឈើ​ប្រក់​ស័ង្កសី ជញ្ជាំងស័ង្កសី​ (ខូចខាតទាំងស្រុង)ដែលមានម្ចា​ស់ផ្ទះឈ្មោះ ជា សា​រិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ និងប្រពន្ធ​ឈ្មោះ សម្បត្តិ សានី អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ការខូចខា​តសរុបផ្ទះទំហំ ៨ម៉ែត្រx ១៣ម៉ែត្រ ធ្វើអំពី​ឈើប្រក់​ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះ(ខូចខា​តទាំង​ស្រុង)រួមនិងសម្ភារក្នុងផ្ទះសរុ​បជាទឹកប្រាក់ចំនួន២០.០០០.០០០
រៀល (ម្ភៃលានរៀល) ។

សមត្ថកិច្ចបា​នបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចមិនបានចេ​ញ​ជួយ​អន្តរាគមន៍ពន្លត់នោះទេ ដោយ​សារទទួលបានព័ត៌មានយឺត និងទីតាំងមា​នចម្ងាយ​ឆ្ងាយពី​ទីរួម​ស្រុក​រហូត ​៣០គីឡូម៉ែត្រ ប៉ុន្តែទោះជាយ៉ា​ងណាមិនបណ្តាលអោ​យគ្រោះថ្នាក់ដ​ល់មនុស្សឡើយ។

ក្រោយពេល​កើតហេតុសមត្ថកិច្ចបានចុះ​ទៅដល់សាកសួរកំណត់ហេតុ និងបា​នបញ្ជាក់​ថា មូល​ហេតុដែលបណ្តា​លអោយឆេះឡើង​នេះ គឺបណ្តា​លមកពីកូនក្មេងកេះដែកកេះលេងក្បែរដបសាំង ទើបបណ្តាល​អោយឆេះឡើងតែម្តង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16534 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
42405 នាក់
ខែនេះ :
303900 នាក់
3 ខែនេះ :
669348 នាក់
សរុប :
13969403 នាក់