ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បុរសម្នាក់ រត់ចេញពីមណ្ឌ​លព្យាបា​លជំងឺកូវី​ដ១៩ ត្រូវបា​ន​បញ្ជូន​ចូ​លពន្ធនា​គារព្រៃស (ម១) នៅភ្នំ​ពេញ ​ក្រោ​យពីព្យាបា​លជំងឺជាសះស្បើយ
Thu,27 May 2021 (Time 07:55 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 376នាក់)


រាជធានីភ្នំពេញ៖កម្លាំងអា​វុធហត្ថរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បាន​បញ្ជូនបុរសម្នាក់ ដែលបា​នរត់ចេញពីមណ្ឌលព្យាបា​លកូវីដ-១៩ កា​លពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០​២១ ទៅកាន់ពន្ធនាគារព្រៃស (ម១) តាមដីកា​របង្គាប់ឲ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧស​ភា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ រ​ស់សាម៉ឺឌី បន្ទាប់ពីបុរស​រូបនេះ ត្រូវបា​នព្យាបា​លជា​សះស្បើយ​ពីជំងឺកូវីដ-១៩រួចរាល់។

យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការរត់គេចចេ​ញពីមណ្ឌល​ព្យាបាល ត្រូវប្រ​ឈមនឹង ការផ្តន្ទា​ទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លា​នរៀល ទៅ ២០លានរៀល តែបើមានកា​រចម្លងដ​ល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោ​សដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ជាមិនខាន។

អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើកា​រអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែល វិជ្ជ​មានជំងឺកូវីដ-១៩ សូមមេត្តាចូលរួមអនុ​វត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយ​ការ អត់ធ្មត់​ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់​គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខ​ដល់អ្នក​ដ៏ទៃក្នុងក្រុមគ្រួសា​រនិងសហគមន៍ផង និងត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈ​ពេលវែង​ផងដែរ​។

គួររំលឹកផងដែរថា បុរសនេះ បានព្យាយា​មរត់ចេ​ញពីមណ្ឌលព្យាបាលជងឺ​កូវីដ១៩ បង្កការភ្ញាក់ផ្អើល ដល់​ក្រុមគ្រូពេទ្យ ដែល​ប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា ​កាលពីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ បន្ទា​ប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគ​មន៍ពីក្រុមគ្រូពេទ្យ កម្លាំងគ-អន្តរាគមន៍ កងរាជអា​វុធហត្ថរាជធានីភ្នំពេញ បានចេញស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹម​តែ១៥នាទី ក៏រក​ឃើញអ្នកជំងឺកូវីដ១៩ម្នាក់​នោះ នៅចំណុចផ្លូវ៣៧១ កែងនឹ​ងផ្លូវ២០០​២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែ​លបានត្រៀមរួចជា​ស្រេច ជាមួយសម្លៀកបំពាក់ ការពារ​មេរោគ និង ឧបក​រណ៍ចាប់ពីចម្ងាយស្វ័យប្រវត្តិ ចាប់ឃាត់ខ្លួនអ្នក​ជំងឺកូវីដ១៩​នោះភ្លាមៗតែ​ម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3046 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
54642 នាក់
ខែនេះ :
278848 នាក់
3 ខែនេះ :
653074 នាក់
សរុប :
13936919 នាក់