មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ឣញ្ជើញចុះត្រួតពិនិត្យតាមចំណុចស្នាក់នៅបណ្តោះឣាសន្ន កម្លាំងជួរមុខ ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យការហូបចុក កន្លែងស្នាក់នៅបណ្តោះឣាសន្ន ក្រោយពីផ្លាស់ប្តូរពីកៅស៊ូតង់ទៅជាស័ង្កសី ដែលជាអំណោយរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ។
លោកមេបញ្ជាការកងពល ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងវិធានការបង្ការ ការពារ និង ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់កងកម្លាំងដែលកំពុងឈរជើង សហការជាមួយកម្លាំងចម្រុះ តាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដោយ ត្រូវបន្តយកចិត្តទុកដាក់ល្បាតត្រួតពិនិត្យ ទប់ស្កាត់ឲ្យខានតែបានចំពោះការលួចឆ្លងដែនចូលគេចវេះពីការធ្វើចត្តាឡីស័ក និងរកឲ្យឃើញនៅមេខ្យល់នាំពលករទាំងឆ្លងចេញ-ចូល។
សូមបញ្ជាក់ថា រយះពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ខ្លួនមេខ្យល់លួចនាំពលករ ចេញទៅធ្វើការនៅប្រទេសថៃបានចំនួន៤នាក់ បញ្ជូនអោយសមត្ថកិច្ចជានាញដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ៕