រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តបិតខ្ទប់ការធ្វើដំណើចេញ ចូលលក់ដូរជាបណ្តោះអាសន្នលើទីតាំងផ្សារកណ្តាល ផ្នែកខាងត្បូងផ្លូវជាតិលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាល ០១សប្តាហ៍បន្ថែមទៀត
ខេត្តបន្ទាយមានជ័យ៖ទីតាំងផ្សារមិនរៀបរយ ចំណុចភ្លើងសញ្ញាចរាចរណ៍ផ្សារកណ្តាល ផ្នែកខាងត្បូងផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នូវតែបន្តបិតខ្ទប់ដដែររយះពេលមួយសប្តាហ៍បន្ថែមទៀត ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដែលមានព្រំប្រទល់ ខាងជើង ទល់នឹងផ្លូវជាតិលេខ៥ ,ខាងត្បូង ទល់នឹងផ្លូវរថភ្លើង , ខាងកើត ទល់នឹងឃ្លាំងលឿងក្រុមហ៊ុន អែធីស៊ី ,ខាងលិច ទល់នឹងផ្ទះរស់ទ្រព្យ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា ការបន្តបិតខ្ទប់ ការធ្វើដំណើចេញ ចូលលក់ដូរជាបណ្តោះអាសន្នលើទីតាំងផ្សារកណ្តាល ផ្នែកខាងត្បូងផ្លូវជាតិលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាល នេះក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ លើទីតាំងខាងលើ។
គួរម្លឹងផងដែរថា ទីតាំងបន្តបិតខ្ទប់ខាងលើនេះរដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិតខ្ទប់រយះពេល ២សប្តាហ៍ ដោយគិតចាប់វេលាម៉ោងសូន្យ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១បន្ទាប់ពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ និងមានអ្នកទទួលមរណភាព ជាបន្តបន្ទាប់ផងនោះ។
ដោយឡែកការអនុវត្តវិធានការរដ្ឋបាលខេត្ត ជាបណ្តោះអាសន្ននៅតែបន្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលមានថិរវេលាអនុវត្តរយះពេល ១(មួយ)សប្តាហ៍ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែឧសភា។ចំណែកការផ្អាកបណ្តោះអាសន្ននូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ចាប់ពីម៉ោង ២០ (ម្ភៃ) យប់ ដល់ម៉ោង ៥(ប្រាំ)ព្រឹក នៅតែបន្តដដែល៕