ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
មេបញ្ជាការ កងពលតូច​ថ្មើរជើងលេខ៥១ ឣញ្ជើញចុះត្រួត​ពិនិត្យស្ថានភា​ពតាម​ចំណុ​ចស្នាក់នៅ​បណ្តោះឣាសន្ន​ របស់កងកម្លាំង​ជួរមុខ តាមខ្សែប​ន្ទាត់ព្រំដែនក​ម្ពុជា-ថៃ
Mon,24 May 2021 (Time 08:29 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 387នាក់)


ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរ​ជើងលេខ៥១ រួម​ជា​មួយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វ​រសេនាតូចថ្មើរជើងលេខ៥១៤ នៅថ្ងៃទី២៤ ខែឧស​ភា ឆ្នាំ២០២១ អញ្ជើញចុះសួរ​សុខទុក្ខកងកម្លាំង និងត្រួតពិនិត្យ​ការហូបចុក កន្លែងស្នាក់​នៅបណ្តោះ​ឣាសន្ន ក្រោយពីផ្លាស់ប្តូរ​ពីកៅស៊ូតង់ទៅជាស័ង្កសី ដែលជាអំណោយ​របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ព​ជើងគោក តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឨ​កាសនោះដែរលោកមេបញ្ជា​ការកងពល ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មី និងវិធានការបង្ការ ការពារ និង​ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចំពោះកងកម្លាំង​កំពុងឈរជើង ដែលកំពុងស​ហការជាមួយ​កងកម្លាំងចម្រុះ តាមបន្ទាត់ព្រំដែនកម្នុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដោ​យ ត្រូវបន្តយ​កចិត្តទុកដាក់ល្បាតត្រួតពិនិត្យ ទប់ស្កាត់ឲ្យ​ខានតែបា​នចំពោះ​ការលួចឆ្លង​ដែនចូល​គេចវេះពីការធ្វើចត្តាឡីស័ក និងរកឲ្យឃើ​ញនៅមេខ្យល់នាំពលករទាំងឆ្លងចេញ និងឆ្លងចូលព្រំដែន ដើម្បីចាត់​ការតាមផ្លូវច្បាប់ជាបន្តទៀតក្រោយ​ពីឃាត់ខ្លួនបានមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4610 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
56206 នាក់
ខែនេះ :
280412 នាក់
3 ខែនេះ :
654638 នាក់
សរុប :
13938483 នាក់