កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនពលករខ្មែរ ចំនួន០៣នាក់ និងជនជាតិ០១ម្នាក់ប្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់
ខេត្តបន្ទាយមានជ័យ÷ នៅវេលាម៉ោង០៤/១០នាទី ជិតភ្លឺត្រូវនិងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរងនាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិខ្មែរប្រុស-ស្រី០៣នាក់ ជនជាតិចិន ០១នាក់ បន្ទាប់ពីនាំគ្នាប្រុងឆ្លងដែនទៅប្រទេសថៃ។ សូមបញ្ជាក់ថា ពលរដ្ឋខ្មែរប្រុស-ស្រី ០៣នាក់និងជនជាតិចិនម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម: ១: លី ពីងសុីង ភេទប្រុស អាយុ២៦ ជនជាតិចិន មកពីខេត្តកំពង់សោម ប្រុងឆ្លងដែនតាមថៃនិងបន្តទៅភូមា: ២: សឿន ផាន់នី ភេទប្រុស អាយុ ២៤( ខ្មែរ) មកពីខេត្តកំពង់ធំ។ ៣:តឹក វុទ្ធី ភេទប្រុស អាយុ១៦ ឆ្នាំ( ខ្មែរ) មកពីខេត្តកំពង់ធំ។ ៤: រ៉ា ពិសី ភេទស្រី អាយុ២០( ខ្មែរ) រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។
តាមចំលើយសារភាពរបស់ពលរដ្ឋខ្មែរបានឲ្យដឹងថា ពួកគាត់ប្រុងឆ្លងដែនទៅធ្វើការនិងលក់ដូរនៅផ្សារលុងគ្លឿ ដោយមេខ្យល់យកម្នាក់៤០០០ (បួនពាន់បាត) សំរាប់ពលរដ្ឋខ្មែរ និងជនជាតិចិន០១នាក់ ៥០០០ (ប្រាំពាន់បាត) ។
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរងនាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងរបស់លោកបានឃាត់ខ្លួនជនជាតិខ្មែរប្រុស-ស្រី ០៣នាក់ និងជនជាតិចិន០១នាក់សរុបទាំងអស់០៤នាក់ នៅចំណុចខាងក្រោយប៉ុស្តិ៍ដើម កកោះព្រៃគប់ បន្ទាប់មកកម្លាំងរបស់លោកបាននាំជនជាតិចិន និង ជនជាតិខ្មែរទាំងនោះមកសឹករងក្រុងប៉ោយប៉ែត ដើម្បីធ្វើកំណត់ហេតុ និង រងចាំបញ្ជួនទៅឲ្យជំនាញចាត់ការបន្ត ព្រមទាំងធ្វើចត្តឡីស័កផងដែរ៕