អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាការពារភូមិ នៅស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើដោយលោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២១ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមានដូចជា ភួយ ម៉ាស សាប៊ូ និងថវិការមួយចំនួន របស់លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ទៅចែកជូនដល់ប្រជាការពារភូមិចំនួន២០នាក់ មកពីចំនួន៨ភូមិ ស្ថិតនៅក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ដោយឡែកនៅថ្ងៃដ៏ដែលនោះ លោកស្រី ប៉ុក ណាឌី និងក្រុមការងារ បានអញ្ជើញបន្ត ដំណើរ ចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងពិនិត្យពីការតម្បាញកន្ទេលកក់ របស់បងប្អូនប្រជាពលរដ្ឋជាស្រ្តីចំណាសៗ ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន(GIZ)ដំណាក់កាលទី៤ (RED-IV) និងវគ្គបណ្ដុះបណ្ដាលចំនួន២វគ្គ ស្តីពីជំនាញតម្បាញកន្ទេលកក់ និងលើកគោម និងវគ្គបណ្ដុះបណ្ដាលស្តីពីការអភិវឌ្ឍន៍សហគ្រិនស្រ្តី ស្ថិតនៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ៕