ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១៥០គ្រួសារ នៅស្រុកម៉ាឡៃ ទទួលអំណោយរបស់សម្តេចតេជោ តាមរយះថ្នាក់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារអញ្ជើញនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងអំណោយឧបត្ថម្ភ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ១៥០គ្រួសារ មកពី៥ឃុំ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អំណោយដែលត្រូវចែកជូនទាំង២ទីតាំង នៅទីតាំងទី១ នៅក្នុងបរិវេណវត្តម៉ាឡៃ ចំនួន៤ឃុំ មានឃុំបឹងបេង ,ឃុំអូរស្រឡៅ ,ឃុំម៉ាឡៃ និងឃុំទួលពង្រ សរុប ១០០គ្រួសារ និងទីតាំងទី២ នៅឃុំតាគង់ ចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរផងដែរ៕