លោក លី សារី នាំយកអំណោយអង្គការអនាគតភ្លឺស្វាងនៃកម្ពុជា ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់អូអំបិល និងសង្កាត់ទឹកថ្លាចំនួន៧១គ្រួសារ
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងជាទឹកចិត្តមនុស្សធម៌ របស់អង្គការអនាគតភ្លឺស្វាងនៃកម្ពុជាអ.អ.ភ.ស.ក នោះ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៧១គ្រួសារ មកពីរ៤ភូមិ ក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមរយះលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងក្រុមការងារ ដើម្បីចូលរួមចំណែកដោះស្រាយជីវភាពជូនបងប្អូននៅក្នុងកាលៈទេសៈ អំឡុងកូវីដ១៩នេះ។
អំណោយដែលត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ,មី១កេស, ប្រេងឆា១លីត្រ, ទឹកស៊ីអ៊ីវ, ស្ករស ,ប៊ីចេង និងអំបិលផងដែរ។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋ បានសម្តែងការអគុណ ចំពោះអង្គការអនាគតភ្លឺស្វាងនៃកម្ពុជាអ.អ.ភ.ស.ក និងថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូ និងយកចិត្តទុកដាក់ពីសុខទុកពីពួកគាត់ ក្នុងកាលៈទេសៈដ៏លំបាក់ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕