ថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៥១ នាំយកអំណោយឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ នៅស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ៖លោក ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពល នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានបន្តដឹកនាំក្រុមការងារ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នាំយកអំណោយ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ចំនួន២គ្រួសារ រស់នៅក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យរួមមាន៖
១ ឈ្មោះ ឆាយ សារិទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មានភរិយាងងិតភ្នែកទាំងសងខាងរស់នៅភូមិគោកទ្រាស ។
២ លោកយាយ ងួន មួន ជាស្ត្រី ម៉េម៉ាយអាយុ៧៥ឆ្នាំ មានជំងឹប្រចាំកាយនៅភូមិគោកត្រាច។អំណោយរួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកាមួយចំនួន។
នាក្នុងឱកាសចុះសាកសួរសុខទុក្ខ និងជូនអំណោយនេះដែរ ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើរ សួរសុខទុក្ខ ពីឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋានជាបន្តបន្ទាប់តាមរយ:ក្រុមការងារ។
លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានមានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុងព្រឹត្តការណ៍ ២០ កុម្ភ:ឆ្នាំ២០២១ ប្រជាពលរដ្ឋ មួយចំនួនពិតជួបការលំបាកដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធបន្ត រួមគ្នាជួយដោះស្រាយតាមលទ្ធភាពជាក់ស្ដែង។
ឆ្លៀតឱកាសនោះដែរ បានក្រើនរំលឹកដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យស្អាតជានិច្ចក្នុងការរស់នៅប្រចាំថ្ងៃ និងបានសំណូមពរបន្តអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋបានសម្តែងសេចក្តីរំភើប រីករាយឥតឧបមា នូវទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយឧបត្ថម្ភដល់ពួកគាត់ និងគោរពជូនពរជូនចំពោះ ឯកឧត្តមថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានផងដែរ៕