កម្លាំងនគរបាលព្រំដែនឃាត់ខ្លួនជនជាតិថៃចំនួន៤នាក់ និងជនជាតិខ្មែរ១នាក់ បញ្ជូនឲ្យជំនាញចាត់ការតាមផ្លូវច្បាប់ ក្រោយពីលួចឆ្លងដែន
ខេត្តបន្ទាយមានជ័យ៖ជនជាតិថៃចំនួន៤នាក់ ក្នុងនោះមានស្រី១នាក់ បានលួចឆ្លងដែនចូលមកកម្ពុជា និងជនជាតិខ្មែរ១នាក់ប្រុស ជាអ្នកឌុបជនជាតិថៃទាំង៤នាក់ បម្រុងឆ្លងចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រង់គោលដៅត្រួតពិនិត្យ មុខប៉ុស្ដិ៍ការពារព្រំដែនសិលាខ្មែរ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងនគរបាលព្រំដែនបានធ្វើការឃាត់ខ្លួនបញ្ជូនឲ្យជំនាញចាត់ការតាមផ្លូវច្បាប់នៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
នគរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ បានឲ្យដឹងថា ជនជាតិថៃទាំង៤នាក់ មានស្រី១នាក់ បានលួចឆ្លងដែនមកខ្មែរនិងជនជាតិខ្មែរ១នាក់ប្រុស ជាអ្នកឌុបជនជាតិថៃទាំង៤នាក់ បម្រុងឆ្លងចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រង់គោលដៅត្រួតពិនិត្យ មុខប៉ុស្ដិ៍ការពារព្រំដែនសិលាខ្មែរ ហើយបានឃាត់ខ្លួនទាំងជនជាតិថៃ និងបុរសជនជាតិខ្មែរ ជាអ្នកដឹកតាមម៉ូតូហើយបានប្រគល់ឲ្យនគរបាលជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងចាត់តាមវិធានការបន្តផងដែរ៕