ចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ជូនដល់ក្រុមគ្រួសារកងរាជអាវុធហត្ថ១.៥០០នាក់ ក្នុងបញ្ជាការតំបន់ប្រតិបត្តិការសឹករង
ខេត្តបន្ទាយមានជ័យ៖ក្រុមគ្រួសារកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងសាច់ញាតិអាវុធហត្ថ មានចំនួន១.៥០០នាក់បានទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ លើកទី១ ដូសទី១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ។
ក្នុងឱកាសរៀបចំទីតាំងចាក់វ៉ាក់សាំង ការពារជំងឺ កូវីត១៩ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ជូនដល់ក្រុមគ្រួសារ និងសាច់ញាត្តិកងរាជអាវុធហត្ថ ចំនួន១.៥០០នាក់នាពេលនេះ ក្នុងគោលការណ៍ស្ម័គ្រចិត្តចាប់ពីមនុស្សអាយុ១៨ឆ្នាំ ឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១ នៃការបើកការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រោមការគិតគូរនិងដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា។
ក្នុងនោះខេត្តបន្ទាយមានជ័យ ចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ ក្រុមគ្រួសារកងរាជអាវុធហត្ថចំនួន១.៥០០នាក់នេះ ទៅតាមពេលវេលា និងទីកន្លែងដែលបានបែងចែកក្នុង ការចាក់ វ៉ាក់សាំង ជូនគ្រួសារអាវុធហត្ថ ដោយផ្អែកលើគោលការស្ម័គ្រចិត្ត តែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការផ្តាំផ្ញើរដល់ក្រុមគ្រួសារ និងសាច់ញាតិអាវុធហត្ថទាំងអស់ដែលបានមកចាក់ចាក់ វ៉ាក់សាំង ការពារកូវីដ.១៩ រួចហើយទាំងអស់សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាកុល ឬជែល កុំទៅចូលក្នុងចំណោមមនុស្សច្រើនកកកុញ ត្រូវនូវគម្លាត២គ្នា មុននឹងចេញដំណើរឬចេញពីផ្ទះត្រូវពាក់ម៉ាសអោយបានត្រឹមត្រូវជាប្រចាំ៕