អធិការនគរបាលក្រុងបាត់ដំបង នាំយកថវិការ របស់សមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនក្រុមគ្រួសារសព សមាជិក សមាគមន៍ អតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណ:ភាព
ខេត្តបាត់ដំបង៖លោកវរសេនីយ៍ទោ កាយ វណ្ណធី តំណាងឲ្យលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង និងជាប្រធានគណៈកម្មាធិការ អតីតយុទ្ធជនក្រុងបាត់ដំបង ដោយមានការចូលរួមពីលោកមេបញ្ជាការរង សឹករងក្រុងបាត់ដំបងប្រធានការិយាល័យសង្គមកិច្ចក្រុងបាត់ដំបង មេបញ្ជាការកងរាជអវុធហត្ថក្រុងបាត់ដំបង សមាជិកក្រុមប្រឹក្សាសង្កាត់ និងលោកនាយប៉ុស្តិ៍ ជាប្រធានសាខាអតីតយុទ្ធជនសង្កាត់ នៅរសៀលម៉ោង៣ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បាននាំយកថវិការរបស់សមាគមអតីតយុទ្ធជនកម្ពុជាចំនួន៤,០០០,០០០៛ (បួនលានរៀល)ប្រគល់ជូនក្រុមគ្រួសារសពរបស់លោក មាស ប៊ុនលីសមាជិក សមាគមន៍ អតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅភូមិដំណាក់ហ្លួង សង្កាត់់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងឱកាសនោះគណៈកម្មាធិការអតីតយុទ្ធជនក្រុងបាត់ដំបង បានមានលើកឡើងថា «យើងខ្ញុំទាំងអស់គ្នា សូមកត់ត្រាទុកនូវស្នា និងគំរូវីរៈភាពយ៉ាងអង់អាចក្លាហានរបស់លោក មាស ប៊ុនលី ក្នុងបុព្វហេតុការពាជាតិមានតុភូមិរបស់យើង»៕