លោក លី សារី នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ចំនួន១០គ្រួសារ និងក្មេងលង់ទឹក១នាក់ក្នុងស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖លោក លី សារី អនុប្រធានអចិន្ត្រៃ សាខាកាកបាទក្រហមកម្ពុជា ខេត្ត តំណាងអោយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើដោយលោក គង់ ដារា សមាជិគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងមានការចូលរួម លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក អ៊ូ សុភា អភិបាលរងស្រុក និងក្រុមការងារស្រុក នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ផ្តល់ជូនប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្ទាក់ និងក្មេងលង់ទឹក១នាក់ នៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី។
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រគល់ជូននាពេលនេះក្នុងមួយគ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម,មី១កេស,ត្រីខ១០កំប៉ុង,ទឹកស៊ីអ៊ីវ៣ដប,មុង១,ភួយ១,សារុង១,ក្រមា១ និងអាវយឺត១។ក្នុងនោះសម្រាប់គ្រួសារក្មេងលង់ទឹកទទួលបានអង្ករ៦០គីឡូក្រាម,មី២កេស,ត្រីខ២០កំប៉ុង,ទឹកសុទ្ធ២កេស,ទឹកស៊ីអ៊ីវ២យួរ និងថវិការចំនួន៤០ម៉ឺនរៀលផងដែរ។
ក្នុងនោះ លោក លី សារី និងក្រុមការងារបានបន្តយកម៉ាស់ទៅប្រគល់ជូន លោកមេឃុំគោកបល្ល័ង្គ ដើម្បីបន្ត រួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរីករាលដាលនឹងជំងឺកូវីដ-១៩ផងដែរ៕