មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ឣញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពតាមចំណុចស្នាក់នៅបណ្តោះឣាសន្ន របស់កងកម្លាំងជួរមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យស្ថានភាពកន្លែងស្នាក់នៅបណ្តោះឣាសន្ន ដោយផ្លាស់ប្តូរពីកៅស៊ូតង់ទៅជាស័ង្កសី ដែលជាអំណោយរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគដូចជាៈទឹកបរិសុទ្ធ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,មី និងត្រីខ ចែកជូននៅតាមចំណុចនីមួយៗ ដល់កងកម្លាំងរបស់វរសេនាតូចថ្មើរជើងលេខ៥១៤ ដែលកំពុងបំពេញបេសកកម្ម ទប់ស្កាត់ ការីករាល់ដាល ជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះដែលនោះដែលលោកមេបញ្ជាការបានថ្លែងបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងជួរមុខ ធ្វើកន្លែងស្នាក់នៅដោះដូរពីកៅស៊ូតង់ ទៅជាស័ង្កសី ដោយឃើញលំបាកដោយសាររដូវភ្លៀងធ្លាក់មានការលេចជ្រាបទឹកកន្លែងស្នាក់នៅ។
ជាមួយគ្នានោះដែរលោកមេបញ្ជាការ ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មី និងវិធានការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចំពោះកងកម្លាំងកំពុងឈរជើង ដែលកំពុងសហការជាមួយកម្លាំងចម្រុះ តាមបន្ទាត់ព្រំដែនកម្នុជា-ថៃ ក្នុងភូមសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបន្តយកចិត្តទុកដាក់ល្បាតត្រួតពិនិត្យ ទប់ស្កាត់ឲ្យខានតែបានចំពោះការលួចឆ្លងដែនចូលគេចវេះពីការធ្វើចត្តាឡីស័ក និងរកឲ្យឃើញនៅមេខ្យល់នាំពលករទាំងឆ្លង ចេញនិងឆ្លងចូលព្រំដែន ដើម្បីចាត់ការតាមផ្លូវច្បាប់៕