ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ចំនួន២៦៥គ្រួសារលើ១៣ឃុំ នៅស្រុកមង្គលបូរី ទទួលអំណោយពីប្រមុខរាជរដ្ឋាភិបាល តាមរយះរដ្ឋបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើនាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអំណោយឧបត្ថម្ភបន្ថែមពី ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយខេត្ត និង លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ចំនួន២៦៥គ្រួសារ មកពី១៣ឃុំ ក្នុងស្រុកមង្គលបូរី ពិធីនេះបានរៀបចំចែកជា៣ទីតាំង ដោយគោរពតាមវិធានរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងបាញ់អាល់កុល។
អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកត្រី១យួរ និងត្រីខ ១យួរ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។ក្នុងនាមអាជ្ញាធរខេត្ត គឺរក្សា និងធានានូវសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អបង្ករការគ្រប់គ្រងប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវគ្រប់បែបយ៉ាង រួមទាំងស្បៀងអាហារជាដើម ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត អំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ពិសេសត្រូវធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងខុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ចាប់ខ្ជួនបំផុត៕