ក្រសួងព័ត៌មាន ជម្រាបជូនដំណឹងដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណវិស័យសារព័ត៌មាន និងសោតទស្សន៍
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនលំលឹកដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក ពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណវិស័យសារព័ត៌មាន និងសោតទស្សន៍។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ជម្រាបជូនដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទ -ចាងហ្វាង កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ គេហទំព័រ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ,នាយកក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ស្តីពីការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក ពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមៈ