អភិបាលខេត្តប៉ៃលិន លើកទឹកចិត្តដល់សមត្ថកិច្ច មានស្នាដៃសកម្ម ក្នុងការងារនាំសុខសុវត្ថិភាពជូនពលរដ្ឋ
ខេត្តប៉ៃលិន៖ដើម្បីលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច ដែលមានស្នាដៃក្នុងការបំពេញការងារ ថែរក្សាសុខសន្តិភាព ពិសេសការបង្ក្រាបបទល្មើសផ្សេងៗ ដូចជាគ្រឿងញៀនជាដើម ទើបនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល បាននាំនូវថវិកាលើកទឹកចិត្ត ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន ប្រគល់ជូនដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដែលបានខិតខំបង្រ្កាប ករណីជួញដូរគ្រឿងញៀន ទទួលបានជោគជ័យកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានពាំនាំនូវការសាកសួរសុខទុក ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន ជូនដល់កងកម្លាំងនគរបាលក្រុងប៉ៃលិនទាំងអស់ ដែលបានស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបានជនសង្ស័យជាច្រើននាក់ រួមទាំងគ្រឿងញៀនជាច្រើនកញ្ចប់ និងគ្រាប់ផងដែរ។
លោកជំទាវ អភិបាលខេត្ត ក៏បានកោតសសើរ ដល់កងកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន ដែលបានសហការគ្នា ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន រហូតបានទទួលជោគជ័យ ។ក្នុងនោះ លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន ដែលបានគាំទ្រ និងផ្ដល់ថវិកាលើកទឹកចិត្ត ដល់កងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនផងដែរ។
ជាមួយគ្នាលោកស្នងការនគរបាលខេត្តប៉ៃលិន និងលោកអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកងកម្លាំងទាំងអស់នៅក្រោមឪវាទ សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន ដែលបានឧបត្ថមថវិកាលើកទឹកចិត្ត ចំនួន ៥,០០០’០០០៛(៥លានរៀល) ដល់កងកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដែលបានខិតខំបង្រ្កាប ករណីជួញដូរគ្រឿងញៀនមួយសំបុក ទទួលបានជោគជ័យ។
ហើយកន្លងមក ឯកឧត្ដម និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរ ដល់កងកម្លាំង និងប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន ជានិច្ចជាកាលផងដែរ សូមគោរពជូនពរ ដល់ឯកឧត្ដម និងលោកជំទាវ សូមអោយមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីជាម្លប់នៃការដឹកនាំខេត្តប៉ៃលិន ឆ្ពោះទៅកាន់ភាពរីកចម្រើនបន្ថែមទៀត៕