ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ ជរា ពិការ ចំនួន៥០គ្រួសារ នៅស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អន ស៊ុ ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ និងឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែឧសភាឆ្នាំ ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មួយចំនួនទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ ជរា ពិការ ចំនួន៥០គ្រួសារ មកពី៤ភូមិ រួមមាន៖ភូមិបន្ទាយមានរឹទ្ធ ,ភូមិផ្លូវបំបែក ,ភូមិបឹងសុក្រំ និងភូមិគោករមៀត ស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះរួមមាន៖អង្គរ ២៥គីឡូក្រាម មី១កេស ត្រីខ១០កុំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួ ដើម្បីដោះស្រាយនៅជីវភាពមានខ្វះខាត នៅក្នុងកាលៈទេសៈ សម័យកូវីត.១៩នេះផងដែរ៕