បុរសម្នាក់ចងក សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹក មិនដឹងមូលហេតុ
ខេត្តបន្ទាយមានជ័យ៖មិនដឹងមានវិបត្តិអ្វីនោះទេ បានជាយុវជនចរឹកដូចស្រីម្នាក់ម្រេចចិត្តចង ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ក្រុមគ្រួសារប្រទះឃើញសពកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០២១ ក្រោយពីអង្គុយសញ្ជឹង គិតច្រើនសួរមិនឆ្លើយ ដោះស្រាយមិនចេញនោះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពដែលស្លាប់ដោយចងក នោះមានឈ្មោះ ជង់ ស៊ីចាន់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានបន្តថា បើតាមការរៀបរាប់របស់ឪពុក ជនរងគ្រោះឈ្មោះ មិត្ត ជួយ អាយុ៤៨ឆ្នាំ ថា កូនរបស់ខ្លួនមិនងាយចេញពីផ្ទះនោះទេ ហើយអង្គុយសញ្ជឹងនៅតែក្នុងផ្ទះសួរមិនប្រាប់ក៏ដាច់ចិត្ត ចង ក ស្លាប់ខ្លួន ហើយឆ្នាំនេះកូនរបស់ខ្លួនមានអាយុ២០គត់ ប្រុងនឹងយកកូនទៅស្រោចទឹកដែរ។
បើតាមបងស្រីសព ឈ្មោះ ជង់ ដាណេ ភេទស្រី អាយុ២៣ឆ្នាំ បាននិយាយថា ពេលត្រឡប់មកពីផ្សារវិញខ្លួនក៏បានចូលទៅបត់ជើងនៅក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន ពេលនោះទ្វាបានបិតក៏ស្រែកហៅប្អូន ឈ្មោះ ស៊ី ចាន់ មិនឆ្លើយច្រានទ្វាបន្ទុបទឹកចូលស្រាប់តែឃើញប្អូនប្រុសចងក សម្លាប់ខ្លួន និងកន្សែងអំបោះ ពណ៍ការូ ស្លាប់ក្នុងបន្ទប់ទឹកតែម្តង ពេលឃើញដូច្នោះឪពុកក៏បានយកកាំបិតកាត់កន្សែង ទម្លាក់សពកូនចុះ លើកយកមកដាក់នៅលើកន្ទេល សាកសពមានសភាពនៅទន់ទើបចងកថ្មីៗ ក្រោយពីកើតហេតុរួចមក ក្រុមកោសល្យវិច្ច័យចុះមកពិនិត្យលើសាកសព ហើយបានធ្វើការសន្និដ្ឋានថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយចង ក ពិតប្រាកដមែន ព្រោះក្រោយពេលពិនិត្យសាកសព គ្មានឃើញស្នាកស្នាមជាប់និងអំពើឃាតកម្មនោះទេ។
សាកសពជនរងគ្រោះដោយចងកសម្លាប់នេះ សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីនៅផ្ទះសពតែម្តង៕