ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោក គឹម ស៊ុនថៃ មន្ត្រីប៉េអឹមខេត្តបន្ទាយមានជ័យ រំលោភយកដីផ្លូវរបស់រដ្ឋហើយ ហាមឃាត់គ្រឿងចក្រមិនឲ្យធ្វើផ្លូវដែលជាអំណោយរបស់ឯកឧត្ដមឧប កែ គឹមយ៉ាន
Sat,15 May 2021 (Time 04:25 PM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 430នាក់)


ខេត្តបន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី15 ខែឧសភា ឆ្នាំ 2021 នៅវេលាម៉ោង 9:15នាទីព្រឹកលោក គឹម ស៊ុនថៃ ដែលជាមន្ត្រីប៉េអឹមខេត្ត បន្ទាយមានជ័យដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានរំលោភយកដីផ្លូវរបស់រដ្ឋ ហើយបានមកហាមឃាត់គ្រឿងចក្រដែលឈូសឆាយធ្វើផ្លូវចាក់បេតុងទទឹង 12 ម៉ែត្របណ្ដោយ 500 ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តមឧប កែ គឹមយ៉ាន បានឧបត្ថម្ភនិងធ្វើជូនដល់ប្រជាពលរដ្ឋដើម្បីធ្វើដំណើរងាយស្រួលក្នុងរដូវវស្សាផងដែរ។

សូមរំលឹកផងដែរថា៖ កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានដឹកនាំស្ថាប័នពាក់ព័ន្ធចុះវាស់វែង និងដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋ និងលោក ហង្ស ម៉ៅ ដោយពលរដ្ឋបានចោទប្រកាន់ថា លោក ហង្ស ម៉ៅ បានរំលោភយកដីរបស់ពួកគាត់ និង កាយផ្តាច់ផ្លូវសាធារណ:យកធ្វើជាកម្មសិទ្ធិរទាល់ខ្លួន។

ការចុះវាស់វែង និងដោះស្រាយបញ្ហានេះបានធ្វើឡើងបន្ទាប់ពី មានការស្នើសុំរបស់ពលរដ្ឋកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ធ្វើលិខិតគោរពចូល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សំណើស្នើសុំ ឯកឧត្តមអភិបាល បង្កើតគណៈកម្មការចុះពិនិត្យ និងវាស់វែងប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត និងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយលោក ហង្ស ម៉ៅ បានកាយផ្តាច់ផ្លូវសាធារណៈ និងរំលោភបំពានមកលើដីកម្មសិទ្ធរបស់ពួកគាត់។

នៅក្នុងនោះដែររដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានអញ្ជើញលោក គឹម ស៊ុនថៃ ដើម្បីចូលរួមពិនិត្យនិងដោះស្រាយបញ្ហាផ្លូវរបស់រដ្ឋដែលលោក គឹម ស៊ុនថៃ រំលោភយក ហើយផ្លូវនោះផងដែរបងប្អូនប្រជាពលរដ្ឋបានស្នើសុំឯកឧត្តមឧប កែ គឹមយ៉ាន ធ្វើផ្លូវឲ្យពួកគាត់ងាយស្រួលធ្វើដំណើរទៅធ្វើការហ្នឹងអាស្រ័យទៅវិញទៅមកងាយស្រួលផងដែរ តែដោយឡែកគេមិនឃើញលោក គឹម ស៊ុនថៃ មិនគោរពទៅតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនោះទេ រហូតដល់ព្រឹកថ្ងៃទី 15 ខែឧសភាឆ្នាំ 2021 នេះបើជាចេញមុខមកទប់ស្កាត់គ្រឿងចក្រដែលឈូសឆាយផ្លូវរបស់រដ្ឋដើម្បីបេតុងជូនដល់ប្រជាពលរដ្ឋធ្វើដំណើរ ដែលជាអំណោយរបស់ឯកឧត្តមឧប កែ គឹមយ៉ាន បង្កើនជាបញ្ហាទៅវិញ។

ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់លើជួយចាត់វិធានការចំពោះលោក គឹម ស៊ុនថៃ ដែលជាមន្ត្រីប៉េអឹមខេត្តបន្ទាយមានជ័យបានហាមឃាត់មិនឲ្យគ្រឿងចក្រឈូសឆាយផ្លូវរបស់រដ្ឋ ដើម្បីចាក់បេតុង ដែលជាអំណោយរបស់ឯកឧត្តមឧប កែ គឹមយ៉ាន ធ្វើជូនប្រជាពលរដ្ឋផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8940 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49925 នាក់
ខែនេះ :
250649 នាក់
3 ខែនេះ :
687661 នាក់
សរុប :
15521593 នាក់