ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រន្ទះបាញ់ផ្តាច់ជីវិតស្ត្រីម្នាក់ សត្វគោ១ក្បាល និងមនុស្សរបួស ធ្ងន់ ស្រាល​៤នាក់ផ្សេងទៀត ២​ករណី​ផ្សេង​ពីគ្នា
Sat,15 May 2021 (Time 02:42 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 404នាក់)


ខេត្តបន្ទាយមានជ័យ៖ស្រ្តីម្នាក់បានស្លាប់ និងសត្វគោ១​ក្បាលផងដែរ រួម​នឹ​ងមនុស្ស៤នាក់របួសធ្ងន់​ស្រាល ដោយសារឧបទ្ទវហេតុរន្ទះបាញ់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយហេតុការណ៍​នេះបានកើតឡើង២ករណីដោយឡែកពីគ្នា នៅឃុំណាំ​តៅ ស្រុកភ្នំស្រុក ខេត្តបន្ទា​យ​មា​នជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគ​របាលស្រុកភ្នំស្រុក បានឲ្យដឹងថា ករណីទី០១ នៅវេ​លា​ម៉ោង២​និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់១​មេយ៉ា​ងធំ លាឡំនិ​ងផ្គររន្ទះ​យ៉ាងខ្លាំង នៅវាលថ្មពិ​លចម្ងាយប្រហែ​ល៥ គ.ម ខាងលិ​ចភូមិក្នាំង ឃុំណាំតៅ ស្រុ​កភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្រប​ពេលគ្នានោះមានប្រជា​ពលរដ្ឋ ចំនួន៥នាក់ បានទៅ​ភ្ជួរស្រែ​និងព្រួសស្រូវ​ដោយឃើញ​សភាព​មេ​ឃមានដុំពពកខ្មៅ និងមានភ្លៀងធ្លាក់ យ៉ាងខ្លាំង ប្រជាពលរដ្ឋ​ដែល​ទៅភ្ជួរ និងព្រួសស្រូវទាំងនោះ បាននាំ​គ្នាទទូសំពត់ភ្លៀង​ការពារកំឲ្យទឹ​កភ្លៀង​ធ្លាក់​ត្រូវខ្លួន នៅ​ក្បែរគោយន្តកន្ត្រៃ​ដែលបើកទៅធ្វើស្រែ រំពេចនោះស្រាប់តែ​មានរន្ទះបានបាញ់​មកចំស្រ្តីម្នាក់ ប​ណ្តា​ល​ឲ្យស្លាប់ស្រ្តីម្នាក់ និង៤នាក់ទៀតរ​ងរបួសធ្ងន់ និងស្រាល ត្រូវបានគេ​ជួយដឹក​បញ្ជូនមកសង្រ្គោះ​នៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុកភ្លាមៗផងដែរ ។

លោកអធិការស្រុកភ្នំស្រុក បានបញ្ជាក់ថា ស្ត្រីដែលស្លាប់ដោ​យសារន្ទះបាញ់នោះមានឈ្មោះ សា លន ភេទស្រី អាយុ២៥ឆ្នាំ ហើយអ្នករងរ​បួស ក្នុង​ហេតុការណ៍រន្ទះបាញ់​នេះមានចំនួន៤នាក់ រួមមាន៖
១-ឈ្មោះ ម៉ាន ​មាស់ ភេទប្រុស អាយុ៣១ឆ្នាំ របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ
២-ឈ្មោះ លឿន​ រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ របួសជើងខាងឆ្វេងស្រាល
៣-ឈ្មោះ ឌួង វណ្ណា ភេទប្រុស អាយុ១៣ឆ្នាំ របួសធ្ងន់ត្រូវ បានបញ្ជូនទៅមន្ទីពេទ្យ
៤-ឈ្មោះ បូស សៀវឡី ភេទស្រី អាយុ៣ឆ្នាំ​ របួសស្រាល ទាំងអស់រស់នៅ​ភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ដោយឡែកករណី២ លោក​អធិការស្រុកភ្នំស្រុក បានបញ្ជាក់ទៀតថា នៅវេលា​ម៉ោង២និង​១៥នា​ទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះដដែរ មានភ្លៀងផ្គររន្ទះ​បាញ់ខ្លាំង នៅត្រពាំង​ស្មាច់ ខាងលិចភូមិតាគង់ ឃុំណាំតៅ ប្រហែល១គីឡូ ត្រូវបានរន្ទះបា​ញ់ចំសត្វគោ១ក្បាលកំពុងស៊ីស្មៅ បណ្តាល​ឲ្យងាប់។ម្ចាស់​សត្វគោវិញមានឈ្មោះ ជិម សាឃឿត ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ​តាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
624 នាក់
ម្សិលមិញ :
3872 នាក់
សប្តាហ៍នេះ :
22264 នាក់
ខែនេះ :
271026 នាក់
3 ខែនេះ :
667045 នាក់
សរុប :
14079011 នាក់