រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិតផ្ទះសំណាក់MB បន្ទាប់ពីរកឃើញមានការពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ២០២១
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីរកឃើញថា ផ្ទះសំណាក់ M B (ខាងត្បួងសួនមានជ័យ) ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ អាជ្ញាធរខេត្ត ក្រុង បានសម្រេចបិទទីតាំងជាបណ្ដោះ អាសន្នរយៈពេល២(ពីរ)សប្ដាហ៍គិតចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រហូតថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសំម្រេចជាថ្មី៕
ព័ត៌មានលំអិតសូមអាននូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យដែលមានដូចខាងក្រោម៖