បុរសម្នាក់ដេកស្លាប់នៅផ្ទះសំណាក់ និងអារហារដ្ឋាន អ៊ឹមប៊ី ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ និងបានរកឃើញវិជ្ជមាន ទៅលើបុរសជនជាតិថៃម្នាក់ អាជ្ញាធរកំពុងប្រមូលអ្នកពាក់ព័ន្ធ ដើម្បីធ្វើសំណាក់បន្ត
ខេត្តបន្ទាយមានជ័យ៖មានករណីបុរសជនជាតិខ្មែរម្នាក់បានដេកស្លាប់ នៅផ្ទះសំណាក់ និងអារហារដ្ឋាន អ៊ឹមប៊ី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរបានធ្វើតេស្តលើសព លទ្ធផលរកឃើញវិជ្ជមានកូវីដ-១៩និងបានរកឃើញករណីវិជ្ជមាន ទៅលើបុរសជនជាតិថៃម្នាក់ ស្នាក់នៅផ្ទះសំណាកខាងលើផងដែរ។
ជាមួយគ្នានោះដែរអាជ្ញាធរ ក៏កំពុងតែស្វែងរកអ្នកជាប់ពាក់ព័ន្ធបន្ត ដើម្បីយកសំណាក់ធ្វើតេស្តបន្ត។
ទន្ទឹមនោះអាជ្ញាធរ ក៏បានអំពាវនាវដល់ អ្នកដែលធ្លាប់ចេញ-ចូលផ្ទះសំណាក់ខាងលើចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីផ្តល់សំណាក់រកជម្ងឺកូវីដ-១៩ ជៀសវាងការឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត៕