ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់ខ្សែ ក ចំនួន៥ដំឡឹង ពីបុរសម្នាក់​បានសម្រេច
Fri,14 May 2021 (Time 05:55 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 338នាក់)


រាជធានីភ្នំពេញ៖ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង​នគរបាលប៉ុស្តិ៍​បឹងព្រលឹត ចាប់​ឃាត់ខ្លួនកាលពី ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ២០២១ នៅតាម​បណ្ដោយផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជ​ធានីភ្នំពេញ បន្ទាប់ពីធ្វើស​កម្មភាពឆក់ខ្សែរក ពីបុរសម្នាក់ ខណៈកំពុងដើរបម្រុងចូល​រថយន្ត។

បើតាមប្រភពពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបាន​ឲ្យដឹងថា នៅមុនពេលកើតមានប្ដី​ប្រពន្ធ២នាក់ បានជិះរថយន្ត​ពីផ្ទះម​កទិញម្ហូប​នៅតាមបណ្ដោយផ្លូវ១១១ ខណៈទិញរួច ដើរបម្រុង​ចូលរថយន្តវិញ ក៏ស្រាប់តែ​លេចមុខជនសង្ស័យម្នាក់​ជិះម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើស​កម្មភាព ឆក់ខ្សែរក ពីបុរសជាប្ដី១ខ្សែចំនួន៥​តំឡឹងបានសម្រេច ភ្លាមៗបុរស​ជាប្ដីបានទាញ​ម៉ូតូជនស​ង្ស័យដួស ហើយជនសង្ស័យបា​នរត់ចោលម៉ូតូ ទៅឡើងជិះជា​ជាមួយ​បក្សពួក​ម្នាក់ជិះម៉ូតូ​ម៉ាកscoopy ពណ៌ស ពាក់ស្លាកលេ​ខ ភ្នំពេញ 1IR-8476 ក៏ត្រូវបានប្រជា​ពលរដ្ឋ និងសមត្ថកិច្ចមូល​ដ្ឋានប៉ុស្តិ៍ ជួយ​ឃាត់​បានទាំ​ង២នាក់តែម្ដង។

ក្រោយពីឃាត់ខ្លួន​ជនសង្ស័យ ត្រូវបាននគរបាលនាំខ្លួនទៅសួនាំនៅប៉ុស្តិ៍ន​គរបាលបឹងព្រលឹត ។ ចំណែក​ខ្សែក របស់ជនរង​គ្រោះត្រូវ​បាននគរបាលប្រគល់ជូនរងគ្រោះវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
95 នាក់
ម្សិលមិញ :
3872 នាក់
សប្តាហ៍នេះ :
21735 នាក់
ខែនេះ :
270497 នាក់
3 ខែនេះ :
666516 នាក់
សរុប :
14078482 នាក់