ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អ្នកស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ មានម្នាក់ទៀតហើយនៅថ្ងៃទី១២ ឧសភា សម្រាប់ក្រុងប៉ោយ​ប៉ែត សរុប​មកដល់​ពេលនេះ មានចំនួន​៣​នាក់​ហើយ
Thu,13 May 2021 (Time 09:49 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 390នាក់)


ខេត្តបន្ទាយមានជ័យ៖គិត​ត្រឹម​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ២០២១​ មានអ្នក​ស្លាប់​ដោយ​សារវីរុ​សកូវីដ-១៩​មាន​ចំ​នួន​៣​នាក់​ហើយ​សម្រាប់​ខេត្ត​បន្ទាយមានជ័​យ។ដូច្នេះសូម​ឲ្យប្រជាពលរដ្ឋមា​នការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ត្រូវ​អនុវត្តតាម​ការណែនាំង​របស់ក្រសួង​សុខាភិបាល និង​ប្រមុខរា​ជរដ្ឋាភិ​បាល​ ​គឺ៣កុំ និង​៣ការ​ពារ​ ​ឲ្យបានខ្ជាប់ខ្ជួនបំ​ផុត ដើម្បី​បញ្ជៀស​ការ​ឆ្លង​ការរីករាល​ដាលទៅកាន់តំបន់ផ្សេងទៀត។

យោង​តាមរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ចាក់ថា នៅថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០២១ វេលា​ម៉ោង០៥ និង៣០នាទី មានអ្នកជំងឺ​ឈ្មោះ វៀត ឡា ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅ​ភូមិក្បាល​ស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាព។

ពាក់ព័ន្ធករណ៌ស្ត្រីជនជាតិខ្មែរជាអ្នកជំងឺខា​ងលើ បានចូល​មកពិនិត្យ និងព្យាបា​លជំងឺ នៅមន្ទីរ​ពេទ្យ​បង្អែកប៉ោ​យប៉ែត ដោ​យមានរោគសញ្ញា ក្អក ក្តៅខ្លួន ហត់ខ្លាំង មានប្រវត្តិជំ​ងឺទឹកនោមផ្អែមរ៉ាំរ៉ៃ(កំពុង​ប្រើប្រាស់ថ្នាំ​ជាប្រចាំ) ហើយគ្រូពេទ្យ​បានយកវត្ថុសំ​ណាកពិនិត្យដោ​យ Rapid Test មានវិជ្ជមាន កូវីដ​-១៩(+) រួមទាំ​ងការថត​កាំរស្មីអ៊ិច ពិនិត្យឈាមជា​បន្ត​បន្ទាប់​រោគ​វិនិច្ឆ័យ​អ្នកជំ​ងឺចូល​សម្រា​កពេទ្យគឺ រលាក​សួតធ្ងន់ធ្ងរ និងមា​នវិជ្ជ​មានកូវីដ-១៩ ហើយបានប​ញ្ជូនទៅ​កាន់កន្លែង​ព្យាបាល​ជំងឺកូវីដ-១៩ ព្រមទាំងធ្វើ​ការជួយសង្គ្រោះព្យាបាល ​និងតាម​ដាន ការវិវត្តន៍របស់អ្នកជំងឺ ដោយយ​កចិត្តទុក​ដាក់ ទៅ​តាមលក្ខណៈ​បច្ចេកទេស ។

លុះដល់ថ្ងៃ ខែខាងលើនៅវេលាម៉ោង៤និង៣០នាទី ស្ថានភាព​របស់អ្នកជំងឺកាន់តែ ធ្ងន់ធ្ងរ ហត់​ដង្ហក់កាន់​តែខ្លាំង ស្លេកស្លាំង និងវង្វេងស្មារតី ហើយក្រុមគ្រូពេទ្យនៅតែ​បន្តការងារ ទាំងការជួយ សង្គ្រោះផ្លូវដង្ហើមយ៉ា​ងខ្លាំងក្លា តែ​ដោយស្ថានភា​ពរបស់អ្នកជំងឺធ្ងន់ធ្ងរ មិនអាចជួយ​ស្រោច​ស្រង់អា​យុជីវិតអ្នកជំងឺបាន ហើ​យគាត់បានទទួលមរណៈភាព វេលាម៉ោង០៥និង៣០នាទីថ្ងៃ ខែដដែរ។

រដ្ឋបាលខេត្ត បញ្ជាក់បន្ថែមទៀតថា ករណីស្ត្រីជន​ជាតិខ្មែរ អាយុ ៦១ឆ្នាំខាងលើ ​ស្លាប់បាត់បង់ជី​វិត ដោយវិបត្តិផ្លូវដង្ហើម ធ្ងន់ធ្ងរ និងការរ​លាកសួតសងខា​ងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺ មានជំ​ងឺទឹកនោមផ្អែមរ៉ាំរ៉ៃ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12303 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
53288 នាក់
ខែនេះ :
254012 នាក់
3 ខែនេះ :
691024 នាក់
សរុប :
15524956 នាក់