ឃាត់រថយន្តចំននួ៤គ្រឿង លួចដឹកដីខ្សាច់លើសទម្ងន់ មកអប់រំធ្វើកិច្ចសន្យាមិនរៀងអនុវត្តតាមវិធានការដ្ឋបាល
ខេត្តបន្ទាយមានជ័យ៖រថយន្តចំននួ៤គ្រឿងលួចដឹកដីនិងខ្សាច់លើសទម្ងន់ នៅចំណុចផ្លូវអក្សរតេ(T)ផ្លូវបំបែកទៅឃុំណាំតៅ និងឃុំស្ពានស្រែង ស្ថិតនៅក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុក ធ្វើការឃាត់មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា កន្លងមកមានរថយន្តដឹកស្រូវឬដីខ្សាច់ដឹកលើសចំណុះដែលជាហេតុបង្កឲ្យស្រុត ខូចខាតផ្លូវកៅស៊ូ ដោយអន្លើ ពីឃុំភ្នំ
ដីទៅ ឃុំណាំតៅជាច្រើនកន្លែង នៅស្រុកភ្នំស្រុកនោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏ដូចជាបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកក៏បានដឹកនាំកម្លាំងនគរបាលស្រុកភ្នំស្រុក ចុះធ្វើការឃាត់រថយន្តដឹកដីខ្សាច់លើសទម្ងន់បានចំនួន៤គ្រឿង ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាលើកទី១ ដើម្បីបញ្ឈប់មិនឲ្យមានការដឹកដីខ្សាច់លើសទម្ងន់បន្តទៀត ប្រសិនបើករណីមិនព្រមគោរពតាមកិច្ចសន្យាទេនោះឃាត់លើកទី២ សមត្ថកិច្ចនឹងមិនលើកលែងឲ្យឡើយ គឺអនុវត្តតាមវិធានការរដ្ឋបាលហើយ។
លោកអធិការបានបញ្ជាក់ថា ម្ចាស់ថយន្តទាំង៤គ្រឿងរួមមាន៖
ទី១ ឈ្មោះ ហ៊ុយ កង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិភ្នំលៀប ឃុំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ទី២ ឈ្មោះជុំ គី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ទី៣ ឈ្មោះព្រំ សុជា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនិង។
ទី៤ ឈ្មោះដឿប ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ៕