ឃាត់ខ្លួនពលករឆ្លងដែនខុសច្បាប់ ប្រុសស្រី ចំនួន១៩នាក់ នៅបាត់ដំបង
ខេត្តបាត់ដំបង៖ពលករខ្មែរប្រុសស្រីចំនូន១៩នាក់ ដែលលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២១២១ នៅត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានកម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន សហការជាមួយសមត្ថកិច្ចថៃ នាំខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក។
ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ខាងលើទាំង១៩នាក់ ក្នុងនោះក៏មានស្ត្រី ១នាក់ផងដែរ ហើយអ្នកទាំងអស់គ្នាមកពីខេត្តត្បូឃ្មុំចំនួន៦នាក់ ខេត្តព្រៃវែង៧នាក់ និងមកពីខេត្តកំពង់ឆ្នាំងចំនួន ៦នាក់។
ក្រោយការសាកសួរ អាជ្ញាធរមានសមត្ថកិច្ច បានប្រគល់ពលករទាំង ១៩នាក់ទៅឲ្យក្រុមគ្រូពេទ្យ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័កកម្រិត១ វិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹកពិនិត្យសុខភាព យកវត្ថុសំណាក ហើយនិងបន្តស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ បន្ថែមទៀតដើម្បីអនុវត្តតាមនីតិវិធី៕