ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អគ្គនាយកក្រុមហ៊ុនកោះមង្គលរតនៈសម្បត្តិ ឯ.ក នាំយក​អំណោយនូវគ្រឿងឧបភោគ បរិភោគ និងថ​វិកា ប្រគល់ជូនសា​ខាកាកបាទក្រ​ហមកម្ពុជាខេត្តកណ្ដាល
Wed,12 May 2021 (Time 06:08 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 329នាក់)


ខេត្តកណ្តាល៖នៅរសៀថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តា​ល និងជាប្រធានគណៈកម្មាធិកា​រសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹង​ក្រុមការងារ​ អញ្ជើញជួប​សំ​ណេះសំណាល និងទទួលអំ​ណោយពីលោកឧកញ្ញា កោះ ភារៈ អគ្គនា​យកក្រុមហ៊ុនកោះម​ង្គលរ​តនៈ​សម្បត្តិ ឯ.ក នូវអង្ករចំនួន​៥តោន មីខ្លាឃ្មុំ២០០​កេសតូច ត្រីខ៥០កេសធំ ទឹកបរិសុទ្ធវីតា​ល់២​០០​កេស ថវិកា១ម៉ឺនដុល្លា និងលោកជំទាវឧកញ្ញា អ៊ឹ​ង ស៊ីស្រ៊ន នូវទឹកបរិ​សុទ្ធចំនួន២០០កេស និងថ​វិកាចំនួន៥លានរៀលផងដែរ ដើម្បី​ចូលរួមចំណែកក្នុងការ​ទ្រទ្រង់​ដល់សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រ​ហមកម្ពុជា ពិសេសក្នុងខួបលើក​ទី១៥៨ នៃទិវាពិភពលោ​កកាកបាទក្រហម អឌ្ឍចន្ទក្រ​ហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រ​ធានបទ "ទាំងអស់គ្នារួមគ្នាជាមួយ​កាកបាទក្រហមកម្ពុជា ប្រ​យុទ្ធ​ជំងឺកូវីដ-១៩ និងកសា​ងភាពធន់របស់សង្គមជាតិ"។

ជាមួយគ្នានោះដែរឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអគុណចំពោះ លោក លោកឧកញ្ញា កោះ ភារៈ និងលោក​ជំទាវ អ៊ឹ​ង ស៊ីស្រន ដែល​បាន​បរិច្ចាគនូវស​ម្ភារៈ និងថវិកា​ ជួយឧបត្ថម្ភដ​ល់សាខាកាក​បាទក្រ​ហមកម្ពុជាខេត្ត ហើ​យសាខាសូមសន្យាថា និងយកចិត្តទុក​ដាក់បំផុត​ក្នុងការប្រើ​ប្រាស់អំ​ណោយទាំង​នេះឱ្យមានត​ម្លាភាព ដើម្បីជួយដល់​ប្រជាពលរដ្ឋ រងគ្រោះដោ​យគ្មានការ​រើស​អើងពូ​ជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមគោល​ការណ៍ទាំង​គ្រឹះទាំង៧ប្រការរ​បស់ចលនាអន្តរជាតិនៃកាកបាទក្រហម។

ឯកឧត្តម បន្តថា អំណោយដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ នឹងឆ្លើយតបបា​នទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្ត​កណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបា​នរីករាលដាលនៅទូទាំងខេត្តកណ្ដា​ល ដូចជាទូទាំង​ប្រទេសកម្ពុជា ពិសេសក្រុងតាខ្មៅ ត្រូវបាន​រាជរដ្ឋាភិ​បាល សម្រេចជាតំបន់ដែ​លត្រូវបានបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និង​បម្លាស់​ទីពីផ្ទះមួយទៅផ្ទះមួយ​ ឬពីភូមិមួយទៅភូមិមួយឡើយនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2319 នាក់
ម្សិលមិញ :
4635 នាក់
សប្តាហ៍នេះ :
52109 នាក់
ខែនេះ :
286271 នាក់
3 ខែនេះ :
653220 នាក់
សរុប :
13950693 នាក់