ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន
Sat,01 May 2021 (Time 04:11 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 377នាក់)


ខេត្តប៉ៃលិន៖ដោយយោង​ទៅលើការរីក​រាលដាលនៃ​ជម្ងឺកូវិដ.១៩ នៅមិនទា​ន់មានភា​ពធូរស្រាល​នៅឡើយ ពិសេសនៅតំបន់​ក្រហម.តំបន់​លឿងទុំឬ​តំបន់មួយចំនួន​នៅមានកា​របិទខ្ទប់​នៅឡើយ​ម្យ៉ាងវិញទៀត នៅខេត្តប៉ៃលិន គឺជាខេត្តមួយដែរ​មិនទាន់ឆ្លងជម្ងឺកូវិដ.១៩ ចូលក្នុងសហគម​ន៍នៅ​ឡើយ។

ទើបថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជា​ប្រធាន​គណ:កម្មការខេត្តប្រយទ្ធប្រឆាំងនឹង​ជម្ងឺកូវិដ.១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះល្បាត​ពិនិត្យព្រំប្រ​ទល់ច្រកចូលប៉ៃលិន-បាត់ដំបង (ស្រុកកំរៀង-​ស្រុកសាលាក្រៅ និងស្រុករតនមណ្ឌល~ក្រុងប៉ៃលិន) និងរៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ដើម្បីបន្តរឹតបន្តឹង​យន្តការទប់​ស្កាត់ការរីករាល​ដាលវីរុសកូវីដ-​១៩ កុំអោយចូលក្នុងសហគមន៍ប៉ៃលិន និងផ្សព្វផ្សាយវិធានការនានា ស្របតាមប្រសាស​ន៍ណែនាំ​ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ និង៣ការពារ។

ក្នុងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅព្រំប្រទលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបងនេះ​ដែរ ក្នុងគោ​លបំណ​ង វាស់កំដៅបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកខេត្តប៉ៃលិន សួរនាំពីទីកន្លែងដែ​រចេញមកបើមក​ពីតំបន់ក្រហមឬតំ​បន់មានហានិភ័យ ត្រូវយកគាត់ទៅ​ធ្វើចត្តាឡីស័ក​កុំឲ្យគាត់​ចូលមកក្នុង​ខេត្តប៉ៃលិន ជាដាច់ខាត ព្រោះកុំឲ្យនាំ​មេរោគ​មក​ចម្លងគេឯង​នៅក្នុងសហគ​មន៍នៃខេ​ត្តប៉ៃលិន ព្រោះបងប្អូនប្រពលរដ្ឋកំពុ​ងរស់នៅដោយសុខសាន្ត។

ជាមួយគ្នា​លោកជំទាវអភិ​បាលខេត្តក៏​បានណែនាំដ​ល់កងកម្លាំងទាំងបី​ប្រភេទ ត្រូវតែមាន​ភាពទន់ភន់ រួសរាយរាក់ទាក់ទៅ​លើបងប្អូនប្រជាពលរដ្ឋ បំរើគាត់ដោយ​ភាពទទួលខុស​ត្រូវ ប្រកាន់ខ្ជាប់នូវ​សីលធម៌វិជ្ជាជីវៈវិន័យជាកងកម្លាំង។

ម្យ៉ាងវិញទៀតសូមក​ងកម្លាំងរក្សាអនាម័យពាក់ម៉ាស់ បាញ់អាល់កុលមុ​ន និងក្រោយ​ជួបពលរដ្ឋពិ​សេសកុំភ្លេច៣ការពារ និង៣កុំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2138 នាក់
ម្សិលមិញ :
28399 នាក់
សប្តាហ៍នេះ :
53175 នាក់
ខែនេះ :
282626 នាក់
3 ខែនេះ :
652285 នាក់
សរុប :
13929121 នាក់