ពិតជាសង្វែកខ្លាំងណាស់ ក្មេងប្រុសវ័យជំទង់ម្នាក់ ទៅលេងទឹកស្រាប់តែជម្ងឺស្កន់រើឡើង បណ្តាលឲ្យប្រកាប់ស្លាប់នៅក្នុងទឹក
ខេត្តបន្ទាយមានជ័យ៖ក្មេងប្រុសវ័យជំទង់ម្នាក់បានស្លាប់យ៉ាងអាណោចអធម៌ កាលពីម៉ោងប្រមាណ៤រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចទឹកអាងផ្គាំខាងកើតចម្ងាយ១០ម៉ែត្រ ពីភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ទាប់ពីក្មេងខាងលើ បានបបួលក្មេងប្រុសម្នាក់ទៅលេងទឹកជាមួយគ្នាអកុសលក្មេងប្រុសនោះ ខណៈពេលកំពុងលេងទឹកយ៉ាងសប្បាយក៏ស្រាប់តែជម្ងឺស្កន់រើឡើង បណ្តាលឲ្យប្រកាប់ស្លាប់នៅក្នុងទឹកចំណែកក្មេងប្រុសម្នាក់ទៀតបានត្រឹមតែឈរមើល។
នគរបាលមូកដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡន មាន ភេទប្រុស អាយុ១៤ឆ្នាំ បានលង់ទឹកស្លាប់ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ព្រោះមានជម្ងឺស្កន់ជ្រូក។ឯម្នាក់ទៀតឈ្មោះ សែង សឺ ភេទប្រុស អាយុ៦ឆ្នាំ រួមដំណើរ ទៅលេងទឹករស់នៅភូមិឃុំជាមួយគ្នា។
នគរបាលមូកដ្ឋានបន្តថា មុនពេលកើតហេតុនោះក្មេងប្រុសរងគ្រោះបានបបួលក្មេងប្រុសម្នាក់ទៀត នៅផ្ទះជិតគ្នាទៅលេងទឹកនៅចំណុចទឹកអាងផ្គាំខាងកើចម្ងាយ១០ម៉ែត្រពីភូមិផ្គាំ ក្រោយពីទៅដល់អាងទឹកហើយបានចុះលេងទឹកទាំង២នាក់មួយសន្ទុះក្រោយមកស្រាប់តែក្មេងប្រុសម្នាក់ជម្ងឺស្កន់រើឡើងប្រកាច់ពេញទឹកក្មេងប្រុសមកជាមួយមិនអាចជួយបានក៏ដាច់ខ្យល់ស្លាប់តែម្តង។
នគរបាលមូកដ្ឋានបានបញ្ជាក់ទៀតថា មូលហេតុក្មេងប្រុសលង់ទឹកស្លាប់នោះ គឺមកពីជម្ងឺស្កន់ជ្រូកជាយូមកហើយ ទៅលេងទឹកជម្ងឺរើឡើងបណ្តាលឲ្យលង់ទឹកតែម្តង។
ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច្ច័យទៅលើសព សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា សពនេះ ពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន រួចជំនាញបានប្រគល់សពជូនក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕