លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយពីសប្បុរសជន សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំង ដែលឈរជើងតាមគោលដៅ ក្នុងប្រយុទ្ធនាការប្រឆាំងការរាតត្បាតជម្ងឺកូវីដ-១៩
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្នងការរង រួមសហការី បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈមួយចំនួន ពីលោក សុខ ហាក់ និងលោកស្រី គឹម ស្រី ជាអាជីករផ្សារសិរីសោភ័ណ សម្រាប់យកទៅផ្គត់ផ្គង់ដល់កងកម្លាំងដែលកំពុងតែឈរជើងនៅតាមគោលដៅ ដែលកំពុងបិតខ្ទប់ ក្នុងភូមិសាស្ត្រក្រុង/ក្រុងប៉ោយប៉ែត ដើម្បីការពារកុំឲ្យមានការឆ្លងជំងឺកូវីដ១៩ ទៅកាន់តំបន់ផ្សេងទៀតនោះ។
អំណោយដែលស្នងការនគរបាលខេត្តទទួលបាននោះរួមមាន៖អង្ករចំនួន ៣តោន ,មីចំនួន ៥៤កេសតូច, ទឹកសុទ្ធវីតាល់ចំនួន ៣០កេស ,ទឹកត្រីចំនួន ២០យួរ ,ទឹកស៊ីអ៊ីវចំនួន ២០យួរ, ប្រេងកូឡា ៥ ឡូ និងថវិកាចំនួន១,០០០,០០០រៀល(មួយលានរៀល)ផងដែរ។
ជូនដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានសម្តែងនូវការកោតសសើរ ដល់លោក សុខ ហាក់ និងលោកស្រី ដែលបានជួយឧបត្ថមជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនដល់កងកម្លាំងនគរបាល ដែលកំពុងបំពេញការងារដ៏មមាញឹងជូនប្រជាពលរដ្ឋ និងសូម
ជូនពរម្ចាស់ជំនួយឲ្យជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ទាំងនេះសឲ្យឃើញពីទឹកចិត្តសប្បុរស របស់សប្បុរសជន ដែលបានខិតខំជួយគ្នាក្នុងគ្រាទុកលំបាកក្នុងអំឡុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជម្ងឺកូវីដ-១៩៕