ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ចាប់ឃាត់ខ្លួន​មេខ្យល់៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ប​ញ្ជូន​ទៅ​តុលា​កា​រខេត្ត​បន្ទាយមានជ័យ
Tue,11 May 2021 (Time 08:10 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 312នាក់)


ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរ​ចំនួន២៥នាក់​ដែលបម្រុង​លួចឆ្លងដែន​ខុសច្បា​ប់ទៅ​ប្រទេសថៃ តាម​រយះ​មេខ្យល់ ត្រូវបានកម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​ធ្វើចត្តាឡីស័ក រីឯមេខ្យល់ចំនួន​៣​នាក់ត្រូវបាន​ចាប់​បញ្ជូន​ទៅតុលាកា​រខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ￸ដើម្បី​អនុវត្តតាមនិតិវិ​ធីច្បាប់ បន្ទាប់​ចាប់​ឃាត់ខ្លួន​ខណៈដែលបម្រុ​ងនាំពលករខ្មែរ​ឆ្លងដែរខុសច្បាប់ ក្នុងអំ​ឡុងដែលកំពុងតែរឹ​តបន្តឹង​តាមបន្ទាត់ព្រំដែ​ន​ដោយ​អនុវត្តតា​មបទប​ញ្ជារបស់ប្រមុខរាជរដ្ឋា​ភិបាល​កម្ពុជានោះ។​

សមត្ថកិច្ចបាន​ឲ្យដឹងថា មេខ្យល់ទាំង០​៣នាក់ដែលឃាត់​ខ្លួននោះ១.ឈ្មោះ￸ សុខ វិបុល ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
២.ឈ្មោះ￸ ឌឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ និង៣.ឈ្មោះ￸ ម៉ៃ សៃហុង ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំរូង ឃុំបឹង​បេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបញ្ជាក់ថា ការ​ចាប់ឃាត់ខ្លួន​មេខ្យល់ចំនួន៣នាក់​នេះ​បានធ្វើឡើង​ខណៈដែលក​ម្លាំង​មូល​ដ្ឋានកង​រាជអាវុធហត្ថស្រុកម៉ាឡៃ និងកម្លាំងតំប​ន់ប្រតិបត្តិការ​សឹករងបន្ទាយ​មានជ័យ ដឹកនាំ​ដោយ​លោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេ​បញ្ជាការរង តំបន់ប្រតិបត្តិការសឹករងប​ន្ទាយមានជ័យ ទទួល​ទិសទី១ បានចុះ​ល្បាតតាមបន្ទាត់ព្រំដែន​​ នៅវេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត ឈានចូល​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់​ការ​លួចចេញ-ចូល​ទៅប្រទេស​ថៃដោយខុសច្បាប់ លុះ​ដល់ចំ​ណុ​ចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ក៏ប្រទះ​ឃើញម៉ូតូកង់បី​ឥណ្ឌា០១គ្រឿង​កំពុងដឹកពល​ករចំ​នួន​០៧​នាក់ ពេល​នោះ￸កម្លាំងចម្រុះក៏​បានឃាត់សួរនាំទើ​បដឹងថា ពលករទាំងអ​ស់ ត្រូវបាន​ម្ចា​ស់​ម៉ូតូកង់បីដឹក​ទៅបម្រុងឆ្លង​ដែនទៅថៃ ទើបកម្លាំ​ងធ្វើការឃាត់ខ្លួនទាំងអ​ស់តែម្ដង រួច​បញ្ជូនទៅ​មូលដ្ឋានក​ងរាជ​អាវុធហត្ថស្រុក​ ដើម្បីធ្វើការសាកសួរចម្លើយ។
បន្ទាប់មកទៀតនៅ​វេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ថ្ងៃដដែល នៅចំណុចភូមិ​.ឃុំដដែល តែទីតាំង​ផ្សេងគ្នា កម្លាំងចម្រុះក៏បន្តធ្វើប្រតិ​បត្តិកាបង្រ្កាប និងឃាត់ខ្លួន​មេខ្យល់០២​នាក់បន្ថែមទៀត និងព​លក​រចំនួន​១៨នាក់​ទៀតផ​ងដែរ រួចបន្ត​បញ្ជូនទៅ​សាកសួរចម្លើយរួមគ្នា​នៅមូលដ្ឋានកងរាជអាវុធ​ហត្ថស្រុក​ម៉ាឡៃ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ពលករទាំងអស់ក្រោយពីកម្លាំងជំនាញសាក​សួរចម្លើយរួចមក បានឆ្លើយ​សារភាពថា ពួកគេចង់​ទៅរកការងា​រធ្វើ​នៅប្រទេសពិតប្រា​កដមែន ដោយ​មេខ្យល់​ទាំង​នោះ￸ប្រាប់ថា ពួកគេនឹងនាំឆ្លង​ដែនទៅប្រទេសថៃ​បាន ដោយយកតម្លៃ​ជូនក្នុង​ម្នាក់៦​០០០បាត​(លុយ​ថៃ) ស្មើជិ​ត២០០ដុល្លា​។
ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក មេខ្យល់ទាំង៣នាក់បានឆ្លើយសារភាពថា ពួក​គេបាន​ទំនា​ក់ទំនងជា​មួយពល​ករផ្សេងៗ​គ្នា​ ដើម្បីនាំចេញទៅប្រទេ​សថៃពិតប្រាកដមែ​ន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1940 នាក់
ម្សិលមិញ :
4635 នាក់
សប្តាហ៍នេះ :
51730 នាក់
ខែនេះ :
285892 នាក់
3 ខែនេះ :
652841 នាក់
សរុប :
13950314 នាក់