យុវជនចិត្តខ្លាំងម្នាក់ ខឹងនិងឪពុកម្តាយស្តីបន្ទោស មិនឲ្យដើរលេងយប់ ស្រាប់តែខឹងចង ក ស្លាប់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ពិតជាចិត្តខ្លាំងមែនយុវជនម្នាក់ គ្រាន់តែខឹងឪពុកម្តាយស្តីបន្ទោសមិនឲ្យដើរលេងយប់ជ្រៅក៏ស្រាប់តែខឹងយកខ្សែអង្រឹងចង ក សម្លាប់ខ្លួននៅក្នុងឃ្លាំងដាក់សម្ភារៈក្នុងផ្ទះរបស់ខ្លួន លុះដល់វេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ទើបក្រុមគ្រួសារប្រទះឃើញនៅក្នុងឃ្លាំងសម្រាប់ដាក់សម្ភារៈក្នុងផ្ទះរបស់ខ្លួន នៅចំណុចភូមិតាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធបញ្ហាខាងលើនេះបើតាមនគរបាលស្រុកថ្មពួកបានឲ្យដឹងថា សពមានឈ្មោះ ស៊ុន គឹម ហៅចាក់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកថ្មពួកបញ្ជាក់ថា មុនពេលកើតនោះយុវជនចិត្តខ្លាំងខាងលើខឹងម្តាយ ឪពុក ស្តីបន្ទោសឲ្យអារឿងដើរលេងពេលយប់ជ្រៅក៏ខឹងសម្បាខ្លាំងពេកបានយកខ្សែអង្រឹងចង.ក សម្លាប់ខ្លួនឯង នៅក្នុងឃ្លាំងសម្រាប់ដាក់សម្ភារៈក្នុងផ្ទះរបស់ខ្លួន។ក្រោយពីកើតហេតុ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ភូមិ មេឃុំ គ្រូពេទ្យជំនាញធ្វើការពិនិត្យលើសពហើយបានធ្វើការសន្និដ្ឋានថា សពនេះពិតជាស្លាប់ដោយសារចង.ក ពិតប្រាកដព្រោះសំអាងថា គ្មានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសឡើយ។ហើយម្យ៉ាងវិញទៀតតាមការបំភ្លឺ ពីអាណាព្យាបាល សពបញ្ជាក់ថា ខឹងនិង ឪពុកស្តីបន្ទោស មិនឲ្យដើលេងយប់ ទើបធ្វើអត្តឃាតចងក សម្លាប់ខ្លួនតែម្តង។
ក្រោយពីមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចនគរបាលបានប្រគលសព ឲ្យក្រុមគ្រួសារយកទៅរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះតែម្តង៕