ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អាជ្ញាធរខេត្ត ក្រុងប៉ោយប៉ែត ស​ម្រេចបើ​កឲ្យប្រជា​ពលរដ្ឋនៅក្រៅតំបន់ក្រ​ហម ធ្វើដំណើរឆ្លង​កាត់​ពីក្រុង​ទៅខេត្ត និងពីខេត្ត​ចូលក្រុង តែបន្តត្រួតពិនិត្យទៅលើជនបរទេស នៅចំណុចគោល ដៅរង្វង់​មូល​ផ្លូវ៥៨
Mon,10 May 2021 (Time 10:02 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 423នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅខាង​ក្រៅតំបន់ក្រហមនោះ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត បានសម្រេចដកកងកម្លាំង ចម្រុះមួយ​ចំនួន ដែលកំពុងឈ​រជើងបិតខ្ទប់​រយះកាលកន្លងមកនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់​ចំណុច​រង្វង់មូលផ្លូវលេ​ខ៥៨ ដោយ​ទុក​កម្លាំ​ងមួយចំនួន​ សម្រាប់​ធ្វើកា​រត្រួតពិនិ​ត្យទៅលើ​ជន​បរ​ទេស​តែប៉ុណ្ណោះ។ដោយឡែកតំ​បន់​មួយចំនួននៅ​ក្នុងភូមិសាស្ត្រ​សង្កាត់ប៉ោយ​ប៉ែត ក៏បានបើក​​​​​​​​​ឲ្យ​ប្រ​ជា​ពល​រដ្ឋធ្វើ​ដំណើរចេ​ញ​ចូលជា​ធម្ម​តា​វិញដែរ ចាប់ពី​វេលា​ម៉ោង​សូន្យ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២​១ តទៅ ​ក្រោយពី​បិតខ្ទប់​មួយរ​យះ​តាមវិ​ធា​កា​ររបស់​ក្រសួង​សុខា​ភិបាល។​ចំណែក​តំបន់​មួយ​ចំ​នួន​នៅក្នុងភូមិសាស្ត្រខា​ងលើ ដែ​លមិ​នទាន់គ្រប់ចំនួ​នថ្ងៃកំ​ណត់រប​ស់ក្រសួងសុខាភិបាល​នូវ​តែ​បន្ត​បិតខ្ទប់​ដដែ​ល។

​​​​បើតាមលោក ង៉ោ ម៉េងជ្រួញ អភិបាលរង ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីមានការពិភា ក្សាគ្នាជាមួយឯកឧត្តមអភិបាលខេត្ត និងរូបលោកផ្ទាល់ រួមជាមួយអាជ្ញាធរក្រុង ដើម្បីអនុវត្តតាម​វិធា នការក៏ដូចជាតាមនិតិ​វិធីនៃច្បាប់របស់ក្រសួងសុខាភិបាល ​ម្យ៉ាងវិញទៀត ដោយសារយើងអាចគ្រប់ គ្រងនូវតំបន់ក្រហមបានផងនោះ ក៏បានសម្រេចដកកងកម្លាំងចម្រុះដែលកំពុងឈរជើងនៅចំណុច និងវេលាម៉ោង ថ្ងៃ ខែខាងលើ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលឋិតនៅខាងក្រៅតំបន់ក្រហមងាយ ស្រួល ក្នុងការធ្វើចរាច​រណ៍ចេញ-ចូល ពីក្រុង​ទៅខេត្ត និងពីខេត្តចូលក្រុងផងដែរ។

លោកអភិបាលរង ខេត្តបញ្ជាក់ទៀតថា កាលពីថ្មីៗ នេះ មានអ្នកមួយ​ចំនួនមិន​យល់បានធ្វើការ​ស​សេ បង្ហោះ នៅលើបណ្តាញសង្គម Facebook ជុំវិញការដឹ​កជញ្ជូនជនបរទេសចេ​ញពីតំបន់ហាមឃា​ត់មួយ​ចំនួន ដោយប្រើរថយន្តរប​ស់ក្រុមហ៊ុនថា ជាអំ​ពើខុ​សច្បាប់នោះ លោកបាន​ធ្វើការបដិសេធភ្លា មៗ នូវការចោទប្រកាន់ទាំងនេះ ដោយសា​រជនបរទេសទាំ​ងនោះ មានការសង្ស័យប៉ះពាល់ផ្ទាល់​ជាមួយអ្នក ​វិជ្ជមាន ទើបអាជ្ញាធរ ពិសេសរូបលោកផ្ទាល់បានធ្វើការបិ​តខ្ទប់ ឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យមាន​ការឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត រួចបានរៀ​បចំនាំពួកគាត់​ទៅពិនិត្យ​សំណាក។ដោយ​សារចំនួនមនុស្យច្រើន មិនអា​ចប្រើរថយន្តពេទ្យបាន ទើបលោកសុំការសហកា​រដោយយករថយន្តរបស់ក្រុមហ៊ុន និងរបស់សប្បុរសជន ដែលធានា​បានសុវត្ថិភាព​នៃការចំលង​នោះ ជួយ​ដឹកបញ្ជូនពួក​គាត់ទៅពិនិត្យសំណាក បើសិនពិនិត្យទៅអវិជ្ជមាន នឹងដឹកពួកគាត់​មកកន្លែងដើមវិញ តែបើរកឃើញមានវិជ្ជមាន ​ត្រូវដឹកពួកគាត់ទៅមណ្ឌលព្យាបាល​។ដូច្នេះស្នើ ឲ្យអ្ន​កទាំងនោះបញ្ឈប់ នូវការបង្ហោះនូវរឿងដែ​លមិនមានប្រភ​ពច្បាស់លាស់បន្តទៀត នាំឲ្យមហាជន​យល់ច្រលំពីព្រោះអាជ្ញាធរ ទាំងថ្នាក់ខេត្ត ក្រុង និងមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អា​វុធទាំងអ​ស់​មានការ ខិតខំខ្លាំងណាស់សឹងរកពេលសំរាកឲ្យបានគ្រប់គ្រាន់ពុំបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11810 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
52795 នាក់
ខែនេះ :
253519 នាក់
3 ខែនេះ :
690531 នាក់
សរុប :
15524463 នាក់