រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចកំណត់ប៉ុស្តិ៍ត្រួតលើជនបរទេស ចំនួន២ទីតាំងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីពង្រឹងការគ្រប់គ្រង និងទប់ស្កាត់កុំឲ្យឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅកាន់តំបន់ផ្សេង
ខេត្តបន្ទាយមានជ័យ៖ដើម្បីពង្រឹងការគ្រប់គ្រង និងធានាស្ថិរភាពនៅក្នុងដំណើរការជាប្រក្រតីផ្នែកសង្គម និងសេដ្ឋកិច្ច រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអនុវត្តវិធានការចាំបាច់នានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយសម្រេចកំណត់ប៉ុស្តិ៍ត្រួតលើជនបរទេសលើទីតាំងចំនួន២
១.លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨
២.ចំណុចប្រសព្ធផ្លូវជាតិលេខ៥៨ និងផ្លូវ៥០ម៉ែត្រ (អូរនាង)។
រដ្ឋបាលខេត្តបញ្ជាក់ថា សេចក្តីសម្រេចនេះស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែត ប្រធានអង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕ព័ត៌មានលំអិតសូមអាននូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តដែលមានដូចខាងក្រោម៖