ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបា​លខេត្តកំពង់​ចាម អញ្ជើញចុះពិនិត្យស្ថានភាព នៃការបិទខ្ទប់ នៅភូមិអកទៀង ស្រុកបាធាយ បន្ទាប់​ពី​រកឃើញក​រណីវិជ្ជ​មា​នកូវីដ-១៩ ចំនួន០៧នាក់
Mon,10 May 2021 (Time 07:22 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 382នាក់)


ខេត្តកំពង់ចាម៖បន្ទាប់​ពី​រកឃើញក​រណីវិជ្ជ​មា​នកូវីដ-១៩ ចំនួន០៧នាក់ នៅព្រឹកថ្ងៃទី១០ ខែឧស​ភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈ​កម្មការខេត្តប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ អំដំណើរដោយ​អាជ្ញាធរ​មូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអ​​ញ្ជើញ​ចុះពិនិត្យស្ថា​នភាពនៃការបិទខ្ទប់នៅភូមិអ​កទៀង ឃុំតាំងក្រាំង ស្រុក​បាធាយ និងរោងចក្រ លី ឈាងខប ស្ថិតនៅភូមិបា​ធាយ ឃុំបាធាយ ស្រុកបា​ធាយ ខេត្តកំពង់ចាម។

ក្នុងក្នុងដំណើរអញ្ជើញចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែ​នាំគណៈ​បញ្ជាការឯ​កភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តគ្រប់គ្រង​អ្នកប៉ះពាល់ នឹងករណីនេះ ដោយអ្នកដែ​លបានប៉ះពាល់​ ដោយផ្ទាល់ត្រូវដាក់​ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុក និង​អ្នកប៉ះពាល់ដោយប្រយោល ត្រូវដា​ក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ជាមួយគ្នានេះ ត្រូវប​ន្តពង្រឹង និងគ្រប់​គ្រងភូមិសាស្ត្រដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ា​ងណាទប់​ស្កាត់ការចេញ-ចូល សម្រាប់ប្រជាព​លរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាត​ឲ្យមានការចេញ-ចូល ឬបើ​ករបរ​អាជីរ​កម្មគ្រប់ប្រភេទ នៅក្នុងភូមិដែ​លត្រូវបិទខ្ទប់​។

ដោយឡែកមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវបន្តស្វែងរកអ្នកដែល​ប៉ះពាល់​ដោយផ្ទាល់ នឹងករ​ណីវិជ្ជមាន ដើម្បីយ​កសំណាក និងដាក់ឱ្យបានធ្វើចត្តាឡីស័ក​នៅមណ្ឌលចត្តាឡីស័ករបស់​រដ្ឋបា​លស្រុក ជាមួយគ្នានេះ រដ្ឋបាលស្រុក ត្រូវខិតខំ​រៀបចំបន្ថែមមណ្ឌល​ចត្តាឡីស័ករ​បស់រដ្ឋបាល​ស្រុកបន្ថែម​ពីអ្វីដែ​លបានរៀបចំ ដោយសារករ​ណីនេះ មានអ្នកប៉ះពាល់ច្រើន ដែលទាមទា​រឱ្យមានការគ្រប់​គ្រងត្រឹមត្រូវ និងដាក់ឱ្យធ្វើចត្តាឡីស័ក​តាមវិធានសុខាភិបាលច្បាស់លាស់ ដើម្បីទ​ប់ស្កាត់ការចម្លងទៅកាន់​សហគមន៍ផ្សេងទៀត។

រដ្ឋ​បាលខេត្តកំពង់ចាមបញ្ជាក់ថា៖ពាក់ព័ន្ធនឹងព្រឹត្តិកា​រណ៍សហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី១០ ខែឧ​សភា ឆ្នាំ២០២១ ខេត្តកំពង់ចាម រកឃើញករ​ណីវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ (សរុបចំនួន​១៣៨នាក់) និងករណីជា​សះស្បើយចំនួន០៩នាក់ (សរុបចំនួន ៣២នាក់) អ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន០១​នាក់។ដើម្បីទ​ប់ស្កាត់ការឆ្លងរីករា​លដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត រដ្ឋបាល​ខេត្តកំពងចាម បានដាក់ចេញនូវវិធានការបន្ទាន់​ សម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទី​តាំងភូមិអ​កទៀត ឃុំតាំងក្រាំង ស្រុកបាធាយ និងក​ម្មភាបផលិតកម្មក្រុមហ៊ុន លី ឈាងខប ស្ថិតនៅ​ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ បន្ទាប់ពីរកឃើញកម្មករ កម្មការិនី នៅរោងចក្រនេះ មានវិជ្ជ​មា​នកូវីដ-១៩ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6587 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
47572 នាក់
ខែនេះ :
248296 នាក់
3 ខែនេះ :
685308 នាក់
សរុប :
15519240 នាក់