ពិតជារន្ធត់ណាស់ អគ្គីភ័យឆក់យកជីវិតមនុស្ស៦នាក់ នៅក្នុងផ្ទះរួមនឹងទារកនៅក្នុងផ្ទៃម្នាក់ទៀតផងដែរ
ខេត្តកំពង់ឆ្នាំង៖មនុស្ស៦នាក់ ក្នុងនោះទារកនៅក្នុងផ្ទៃម្នាក់ទៀតផងដែរ បានស្លាប់យ៉ាងអាណោចអធម៌បំផុតនៅក្នុងភ្លក់ភ្លើង ដោយសារអគ្គីភ័យឆាបផ្ទះចេញមិនរួចកាលពីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចអ្នកតារាជ ស្ថិតនៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង គ្រាដែលផ្ទះ១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង។
ផ្ទះដែលឆាបឆេះខាងលើមានទំហំ ៧x១២ម៉ែត្រជារបស់ឈ្មោះ នន់ សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើនេះ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងហេតុការណ៍អគ្គីភ័យឆេះផ្ទះនេះ បណ្តាលអោយមនុស្ស៦នាក់ និងទារកម្នាក់ទៀតនៅក្នុងផ្ទៃជាប់គាំងនៅខាងក្នុងផ្ទះ ចេញមិនរួចបណ្តាលអោយឆេះស្លាប់ទាំងអស់រួម និងសម្ភារៈក្នុងផ្ទះឆេះអស់គ្មានសល់ មូលហេតុនេះការឆេះខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីក្នុងផ្ទះ។
ក្រោយពីទទួលបានព័ត៌មានករណីអគ្គភ័យខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចបាននាំយករថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាល ស្រុកបរិបូណ៌ ចេញធ្វើការបាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តទើបបានរលត់ជាស្ថាពរ មិនបណ្តាលឲ្យឆ្លងរាលដាលទៅកាន់ផ្ទះអ្នកផ្សេងឡើយ៕