ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អតីតយុ​ទ្ធជន ត្រូវបានយ​កទុកចិត្តដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ដែល​កំពុងទទួល​ការចាក់វ៉ា​ក់សាំ​ងបង្កា​រជំងឺកូវីដ១៩
Fri,09 April 2021 (Time 09:46 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 436នាក់)


ខេត្តប៉ៃលិន៖នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម​នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និង​ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានដឹកនាំក្រុម​ការងារ អញ្ជើញចុះពិនិត្យមើល​ការទទួលនូវការចាក់វ៉ាក់សាំង បង្ការជំ​ងឺកូវីដ-១៩ ដល់អតីតយុទ្ធ​ជន ក្នុងខេត្តប៉ៃលិន។

ឯកឧត្តមនាយឧត្តម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធា​នសមាគមអតី​តយុទ្ធជនកម្ពុជា​បានមានប្រសា​សន៍ លើកឡើងថា៖ដោយមានលោ​កជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន​ជាអ្នក​មើលកា​រខុសត្រូវ​ហើយ ពេលនេះ​ឯកឧត្តមគ្រាន់តែ​មកលើកទឹកចិត្តបន្ថែម បន្ទាប់ពីទ​ទួលបាននូវ​ការចាត់​តាំងពីសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែល​សម្តេចបា​នខិតខំប្រឹង​ប្រែងយ៉ាងខ្លាំង ក្នុងកា​រជំរុញឱ្យប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំង​ប្រដាប់អាវុធ​ទាំងបីប្រភេ​ទ ជាពិសេសអតី​តយុទ្ធជនតែម្តង ដែលស​ម្តេចនិងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែ​ងតែគិតគូរខ្វល់ខ្វា​យចំពោះអតីយុទ្ធជនយើងគ្រប់គ្នា។លើសពីនេះ គ្រាន់តែឮដំ​ណឹងថា​មាន​បញ្ហាកូវីដ-១៩ ភ្លាមសម្តេចបា​នចាត់ឱ្យឯកឧត្តមផ្ទាល់ ធ្វើយ៉ាង​ណាត្រូវរកថ្នាំ​ដោយទាក់ទង​ខាងសុខាភិ​បាល ដើម្បីដោះស្រាយបញ្ហានេះឱ្យទាន់ពេលវេលា ។

ឯកឧត្តមបានបន្តទៀតថា វាពិតជាមានសារៈសំខា​ន់ខ្លាំងណាស់ក្នុង​ការមកទទួលនូវវ៉ា​ក់សាំង​បង្ការជំ​ងឺកូវីដ ១៩ ដោយ​សារអតីតយុទ្ធជន ជាកងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ ហើយអ្នកខ្លះ​បានបាត់បង់ស​មត្ថភាព ខ្លះពិការដៃ ជើង ភ្នែក និងរងរបួស ​ហើយខ្លះទៀតគ្រួសារពលី និងមរណៈ ដែល​សុទ្ធតែជាការចាំបាច់ត្រូវដោះស្រាយអត្ថិភាពជូនទៅដល់អតីតយុវជន យើងតែម្តង ។ដូច្នេះ​នៅថ្ងៃនេះ ឯកឧត្តម ក៏បានដឹ​កនាំក្រុមកា​រងារ ដើម្បីពាំ​នាំនូវការនឹករ​លឹកសាកសួរ​សុខទុក្ខពី​សម្តេច​ទាំងទ្វេ ជូនដល់បងប្អូនទាំងអស់គ្នាដោយសម្តេចក៏បានជូនពរដល់អតីតយុទ្ធជនទាំងអស់ ឱ្យមាន​សុខភាពល្អ កម្លាំងមាំមួន និង អាយុវែងតរៀងទៅ ។

ឯកឧត្តមបានបញ្ជាក់​ថា នៅក្នុងខេត្តប៉ៃលិន ក្រុមការងារក៏នឹងរៀបចំសាងសង់ ផ្ទះជូនអតីត​យុទ្ធជន ដែលមា​នដីតែគ្មានផ្ទះជូននៅពេលក្រោយតាមរយៈលោកជំទាវ បាន ស្រីមុំអភិបាលខេ​ត្តប៉ៃលិន និងជាប្រ​ធានកិត្តិយសអតីតសមាគមយុទ្ធជនកម្ពុជា តែខណៈពេលនេះ កំពុងជួប​បញ្ហាវិប​ត្តិកូវីដ១៩ ម្យ៉ាងវិញទៀត យើងទាំងអស់គ្នា ត្រូវតែជឿជាក់លើការ​ដឹកនាំដ៏ឈ្លាស​វៃរបស់សម្តេច​តេជោ ហ៊ុន សែន ទាំងអស់គ្នា ។

បងប្អូន​អតីតយុទ្ធជន បានរៀបរាប់ឱ្យដឹងដូ​ចៗគ្នាថា៖ពួកគាត់ សូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះសម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមា​គមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចជានិច្ចកាល តែងតែយកចិត្តទុ​កដាក់គ្រប់​បែប​យ៉ាង រួមទាំងជីវភាព ទាំងការរស់នៅ ជាពិសេសអំពីបញ្ហាសុខភាព របស់អតីតយុទ្ធជនក្នុងការ ការពារទប់​ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ទូទាំងប្រទេសកម្ពុជា។ពួកគាត់ ក៏សូមជូនពរ​ដល់សម្តេចទាំងទ្វេ ឱ្យមាន​សុខភាពល្អបរិបូរណ៍ កម្លាំងពលំ មាំមួន ប្រាជ្ញា ឈ្លាសវៃ និងជៀសផុត​ពីជំងឺទាំងឡា​យទាំងពួង ដើម្បីដឹកនាំប្រទេស​កម្ពុជាឱ្យមានការ រីកចម្រើនទៅមុខថែមទៀត ។

លើស​ពីនេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ខេត្តប៉ៃលិនទាំងអស់ ក៏ដូចជា​ទូទាំងប្រទេសកម្ពុជា ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា សូមកុំជឿសម្តី ឬការ​ឃោ​សនារបស់មនុស្សមួយចំនួន ដែលបានបំភ្លើស បំភ្លៃព័ត៌មានថា បន្ទាប់ពីចាក់វ៉ាក់​សាំងរួចមាន​បញ្ហា​នេះ បញ្ហានោះ គឺកុំឱ្យជឿនោះឡើយ ដោយពួកគាត់ផ្ទាល់បានចាក់វ៉ាក់សាំងរួចរាល់អស់ហើយ គ្មានបញ្ហាអ្វីនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16534 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
42405 នាក់
ខែនេះ :
303900 នាក់
3 ខែនេះ :
669348 នាក់
សរុប :
13969390 នាក់